ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា​រ៉ែន​រឹតបន្តឹង​សន្តិ​សុខ​​សម្រាប់​ការ​ប្រ​ណាំង F1 ខណៈ​ក្រុម​ប្រ​ឆាំង​រៀប​គម្រោង​តវ៉ា​

11 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​នេះ សន្តិ​សុខ​សម្រាប់​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​រថយន្តហ្វមមូ​ឡា​វ័ន​ត្រូវ​បាន​រឹតបន្តឹង​ ខណៈ​ក្រុម​ប្រ​ឆាំង​និ​កាយ​ស៊ីអុីត​របស់​បារ៉ែន​មាន​គម្រោង​ធ្វើ​បាតុ​កម្ម​ទាញ​​ចំ​ណាប់​អា​រម្មណ៍​ពិភព​លោក​លើ​ការទាម​ទារ​កំណែ​ទម្រង់​លើ​ស្ថា​ប័ន​រដ្ឋ​មួយ​ចំ​នួន ។

គួរ​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១១​ មក បាតុ​កម្ម​តែង​ត្រូវ​បាន​ធ្វើ​យ៉ាង​ទៀង​ទាត់​​នៅ​ចំ​ថ្ងៃ​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​ ។ ប៉ូ​លិស​ជាច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ​សំខាន់​មួយ​ដែល​ភ្ជាប់​តំបន់ ​Manama ទៅ​នឹង​ទី​លាន​ប្រ​ណាំង Sakhir F1 ។
លោក Ali Salman មេដឹក​នាំ​ចល​នា​ប្រឆាំង​បាន​សុំ​ឱ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​តវ៉ា​ដោយ​សន្តិ​វិធី​ ហើយ​ទាញ​យក​ផល​ចំណេញ​ពី​វត្ត​មាន​ក្រុម​អ្នក​សារ​ព័ត៌​មាន​បរ​ទេស​ដែល​ចូល​រួម​ការ​ប្រ​ណាំង​ ធ្វើ​យ៉ាង​ណា​ ឱ្យ​ពិភព​លោក​បាន​ដឹង​បាន​ឮពី​សំ​ឡេង​ប្រ​ឆាំង​ពី​ការ​ទាម​ទារ​របស់​ខ្លួន​ ក៏​ដូចជា​ការ​ឈឺ​ចាប់​ក្នុង​ប្រ​ទេស​នេះ ។​

​ដោយ​ឡែក​ ប្រ​ធាន​សន្តិ​សុខ​សា​ធារណៈ​លោក Tariq Hasan ​វិញ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា អាជ្ញា​ធរ​នឹង​ចាត់​វិ​ធាន​ការ​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដើម្បី​រក្សា​សន្តិ​សុខ​ព្រឹត្តិ​ការ​ណ៍​ប្រណាំង ។​តាម​ប្រភព​ពី​អង្គការ​សិទ្ធិ​មនុស្ស​ឱ្យ​ដឹង​ថា ​ការ​ផ្ទុះ​ហិង្សា​រយៈពេល​ជាង​៣ឆ្នាំ​មក​នេះ​​ បាន​សម្លាប់​ជី​វិត​មនុស្ស​យ៉ាង​ហោច​ណាស់​៨៩​នាក់៕