ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ្រេតឌី រ៉ូច​ ៖ ប៉ាក់​គី​អាវ​ អាច​នឹង​ជួប​ មេវេដឌ័រ​ ពេល​ណា​មួយ​ក្នុង​ថ្ងៃ​ខាង​មុខ​

11 ឆ្នាំ មុន

លោក​ហ្វ្រេត​ឌី​ រ៉ូច​ ដែល​ជា​គ្រូ​បង្ហាត់​បាន​និយាយ​ថា សិស្ស​គុន​របស់​ខ្លួន​ម៉ា​នី ប៉ាក់​គី​អាវ​ អាច​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាករ​អា​មេរិក​ ហ្វ្លយ មេវេដឌ័រ​ ក្នុង​ថ្ងៃ​ណា​មួយ​​ជា​មិន​ខាន​នា​ពេល​អនាគត ។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​​គ្រូ​បង្ហាត់​វ័យ​៥៤​ឆ្នាំ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា កិច្ច​ការ​សំ​ខាន់​ៗ​ដែល​សិស្ស​របស់​ខ្លួន​ត្រូវ​ធ្វើ​គឺ​ប្រ​កួត​សង​សឹក​ដើម្បី​លុប​លាង​ភាព​អា​ម៉ាស់​ជា​មួយ​កីឡាករ​ ធី​ម៉ូ​ធី ប្រែ៊តលី​ និង​កីឡាករ​ម៉ា​នូ

លោក​ហ្វ្រេត​ឌី​ រ៉ូច​ ដែល​ជា​គ្រូ​បង្ហាត់​បាន​និយាយ​ថា សិស្ស​គុន​របស់​ខ្លួន​ម៉ា​នី ប៉ាក់​គី​អាវ​ អាច​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាករ​អា​មេរិក​ ហ្វ្លយ មេវេដឌ័រ​ ក្នុង​ថ្ងៃ​ណា​មួយ​​ជា​មិន​ខាន​នា​ពេល​អនាគត ។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​​គ្រូ​បង្ហាត់​វ័យ​៥៤​ឆ្នាំ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា កិច្ច​ការ​សំ​ខាន់​ៗ​ដែល​សិស្ស​របស់​ខ្លួន​ត្រូវ​ធ្វើ​គឺ​ប្រ​កួត​សង​សឹក​ដើម្បី​លុប​លាង​ភាព​អា​ម៉ាស់​ជា​មួយ​កីឡាករ​ ធី​ម៉ូ​ធី ប្រែ៊តលី​ និង​កីឡាករ​ម៉ា​នូ​អែល ម៉ាក​ហ្គេស ។

ថ្លែង​នៅ​ឯក្លឹប​ហ្វឹក​ហាត់​ Wild Card ក្នុង​ទី​ក្រុង​ Los Angeles កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ លោក​រ៉ូច​បញ្ជាក់​ថា ៖«នៅ​ក្នុងបណ្តា​សៀវ​ភៅ​ប្រវត្តិ​សាស្ត្រ​គឺ​និយាយ​ថា អ្នក​ត្រូវ​តែ​សង​សឹក​នឹង​ការ​បរា​ជ័យ គឺ​ត្រូវ​តែ​សង​សឹក​នឹង​ការ​បរា​ជ័យ​ក្នុង​ជី​វិត» ។លោក​បន្ត​ថា ភាព​ល្បី​ល្បាញ​របស់​ប៉ាក់​គី​អាវ​ នៅ​ពេល​នេះ​គឺ​អា​ស្រ័យ​ខ្លាំង​​បំ​ផុត​លើ​ការ​យក​ឈ្នះ​ប្រែ៊ត​លី​ និង​ម៉ាក​ហ្គេស​ ដែល​រូប​គេ​​បាន​ចាញ់​កាល​ឆ្នាំ​២០១២​ ។ វា​ជា​ការ​ប្រ​កួត​ពីរ​ដាច់​ពី​គ្នា​ដែល​ប៉ាក់​គី​អាវ​ ត្រូវ​តែរួស​រាន់​ធ្វើ​ឱ្យ​បាន​ឆាប់​មុន​ការ​ជួប​ជា​មួយ​ មេវេដឌ័រ ។

សូមបញ្ជាក់​ថា នៅ​រាត្រី​ថ្ងៃសៅរ៍​​ទី​១២ ខែ​មេសា​នេះ​ ប៉ាក់​គី​អាវ​នឹង​ឡើង​សង្វៀន​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBO ក្នុង​ប្រ​ភេទ​ទម្ងន់ Welterweight ពី​កីឡាករ​ប្រែ៊តលី​ ។ ការ​ប្រ​កួត​នេះ​នឹង​រៀប​ចំ​នៅ​សង្វៀន​ MGM Grand ស្ថិត​ក្នុង​ទី​ក្រុង​ឡាស​វេហ្គាស រដ្ឋនេវ៉ា​ដា សហរដ្ឋ​អាមេរិក​ ។ ការ​ជួប​គ្នា​លើក​ទី​១​ កាល​ពី​ខែ​មិថុ​នា ឆ្នាំ​២០១២​ ប៉ាក់​គី​អាវ​ ត្រូវ​ចៅ​ក្រម​កាត់​សេចក្តី​ឱ្យ​ចាញ់​ពិន្ទុ​ប្រែ៊ត​លី ហើយ​លទ្ធផល​នា​ពេល​នោះ​បាន​នាំ​ឱ្យ​អ្នក​ទស្ស​នា​ក៏​ដូចជា​បណ្តា​អ្នក​គាំ​ទ្រ​ប៉ាក់​គី​អាវ​មាន​ប្រតិ​កម្ម​ ។ ចំណែក​ប៉ាក់​គី​អាវ​ ខ្លួន​គេផ្ទាល់​ក៏​យល់​ថា នោះ​ជា​ការ​សម្រេច​យ៉ាង​អយុត្តិ​ធម៌ ។

​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ថា ៖«យើង​គិត​ថា ​លទ្ធផល​ការ​ប្រ​កួត​ចុង​ក្រោយ​របស់​យើងត្រូវ​បាន​គេ​ប្លន់​យក ។ ក្នុង​ខណៈ នេះ​ យើង​ចាំ​បាច់​ត្រូវ​តែ​ធា​នា​ថា យើង​ដណ្តើម​បាន​ជ័យ​ជម្នះ ។ ចំពោះ​ការ​ប្រ​កួត​បន្ទាប់​ទៀត ខ្ញុំ​មិន​ទាន់​គិត​ទេ ។ អ្វី​ដែល​ខ្ញុំ​គិត​គឺ​ការ​ប្រ​កួត​នៅ​ខែ​នេះ»៕