ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC​ ជូន​​ដំណឹង​ស្តី​​ពី​ការ​កែ​សម្រួល​​កម្មវិធី​​ប្រកួត​​បាល់​ទាត់​​មិត្ត​ហ្វូន​​ខេម​បូឌាន​​លីក​​2014

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​ (FFC) កាល​ពី​ថ្ងៃទី​៣​ មេសា ឆ្នាំ​២០១៤ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​បណ្តា​ក្លិប​បាល់​ទាត់​ទាំង​អស់​ស្តី​ពី​ការ​កែ​សម្រួល​កម្មវិធី​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ Metfone Cambodian League ២០១៤ នេះ ។​ សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​គល់ សុផាណា​ អគ្គ​លេខាធិការ​សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ក្រោម​ជំនួយ​របស់​សហ​ព័ន្ធ​កីឡាបាល់​ទាត់​អន្តរ​ជាតិ (FIFA)

រាជ​ធានី​ភ្នំ​ពេញ​ ៖ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​ (FFC) កាល​ពី​ថ្ងៃទី​៣​ មេសា ឆ្នាំ​២០១៤ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​បណ្តា​ក្លិប​បាល់​ទាត់​ទាំង​អស់​ស្តី​ពី​ការ​កែ​សម្រួល​កម្មវិធី​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ Metfone Cambodian League ២០១៤ នេះ ។​ សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​គល់ សុផាណា​ អគ្គ​លេខាធិការ​សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ក្រោម​ជំនួយ​របស់​សហ​ព័ន្ធ​កីឡាបាល់​ទាត់​អន្តរ​ជាតិ (FIFA) សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​នឹង​​រៀបចំ​ស្ថាបនាទី​លាន​បាល់​ទាត់​ក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិ​ ដែល​កំពុង​តែ​ប្រើប្រាស់​សព្វ​ថ្ងៃ​នេះ​ទៅ​ជាទី​លាន​ប្រកួតដែល​ប្រើ​ប្រាស់​ស្មៅ​សិប្ប​និម្មិត​វិញ ។​

ដើម្បី​អាច​ឱ្យ​ដំណើរ​ការ​រៀបចំ​ស្ថាបនាទីលាន​ខាង​លើ​នេះ​ប្រព្រឹត្ត​ទៅ​បាន​តាម​ការ​​គ្រោង​ទុក​ សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជាបាន​កែ​សម្រួល​កម្មវិធី​ប្រកួត​មិត្ត​ហ្វូន​ខេម​បូឌាន​លីក​ឆ្នាំ​២០១៤​ ឱ្យ​បញ្ចប់​ជាស្ថាពរ​នៅខែ​កក្កដា ឆ្នាំ​២០១៤ ខាង​មុខ​នេះ ។​ យោង​តាម​កម្មវិធី​ប្រកួត​ថ្មី​ដែល​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​ផ្តល់​ជូន​នោះ​ គឺ​ការ​ប្រកួត​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃ​ទី​៥​ មេសា​នេះ ដែល​មាន​៤​ប្រកួត​ លេង​លើ​២​ទីលាន ។​ សម្រាប់​ទីលាន​ស្តាត​ចាស់​ ការ​ប្រកួត​ចាប់​ផ្តើម​នៅ​ម៉ោង​១៣​និង​៣០​នាទី​តទៅ ដែល​ជា​ការ​ប្រកួត​រវា​ង​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​ និង​ក្រុម Albirex Niigata Phnom Penh ។ មួយប្រកួត​ទៀត ក្រុម​ខេត្ត​ស្វាយ​រៀង​ប្រកួត​ជាមួយ​ក្រុម​ណា​ហ្គា​ខប ។​

ចំពោះ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​វិញ​ ការ​ប្រកួត​ចាប់​ផ្តើម​នៅ​ម៉ោង​១៥​និង​៣០​នាទី​​តទៅ​ រវាង​ក្រុម​គីរី​វង់​សុខ​សែន​ជ័យ​​ ប្រកួត​ជា​មួយ​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​ ។ មួយ​ប្រកួត​ទៀត​ ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ ប្រកួត​ជា​មួយ​ក្រុម​ភ្នំ​ពេញ​ក្រោន​ ៕​