ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​ថៃ​នឹង​​ដំឡើង​​ប្រាក់ខែ​​បន្ថែម​ដល់​​​កម្មករ​​​6%​​ក្នុងឆ្នាំ​​​2014

11 ឆ្នាំ មុន

​​​ប្រភព​​​ព័ត៌មាន​ពី​​បរទេស​​ផ្សាយ​ថា​ នៅ​​ឆ្នាំ​​​២០១៤ ​នេះ​ ថៅកែ​​ក្រុម​ហ៊ុន​ ​រោង​ចក្រ​ ​ស​ហ​គ្រាស​នានា​ក្នុង​​​ប្រទេស​ថៃ ​នឹង​​​​​​​​ដំឡើង​ប្រាក់​
បៀវ​ត្ស​​រ៍បន្ថែម​​​៦%​​ដល់​និយោជិត​របស់​ខ្លួន​ដើម្បី​រក្សា​ទុក​​​​អ្នក​មាន​ទេ​ព​កោសល្យ​​សម្រាប់​បំពេញ​ការ​ងារ​​បន្ត​ទៀត​ដល់​ក្រុម​ហ៊ុន​ ។
កាល​ពីចន្លោះ​​ខែមករា​ និងខែមីនា កន្លងមក​ក្រុម​ហ៊ុន​Towers​ Watson របស់​ប្រទេស​ថៃ​បាន​បើក​ការ​ស្ទង់មតិ​​ជា​មួយ​នឹងក្រុម​ហ៊ុន​​

​​​ប្រភព​​​ព័ត៌មាន​ពី​​បរទេស​​ផ្សាយ​ថា​ នៅ​​ឆ្នាំ​​​២០១៤ ​នេះ​ ថៅកែ​​ក្រុម​ហ៊ុន​ ​រោង​ចក្រ​ ​ស​ហ​គ្រាស​នានា​ក្នុង​​​ប្រទេស​ថៃ ​នឹង​​​​​​​​ដំឡើង​ប្រាក់​
បៀវ​ត្ស​​រ៍បន្ថែម​​​៦%​​ដល់​និយោជិត​របស់​ខ្លួន​ដើម្បី​រក្សា​ទុក​​​​អ្នក​មាន​ទេ​ព​កោសល្យ​​សម្រាប់​បំពេញ​ការ​ងារ​​បន្ត​ទៀត​ដល់​ក្រុម​ហ៊ុន​ ។
កាល​ពីចន្លោះ​​ខែមករា​ និងខែមីនា កន្លងមក​ក្រុម​ហ៊ុន​Towers​ Watson របស់​ប្រទេស​ថៃ​បាន​បើក​ការ​ស្ទង់មតិ​​ជា​មួយ​នឹងក្រុម​ហ៊ុន​​ចំនួន​៩០​​ដែល​​មក​ពីវិស័យ​ឧស្សាហកម្ម​​ដូចជា​​ វិស័យ​យាន​យន្ត​​ សេវាកម្ម ហិរញ្ញវត្ថុ​ ធានារ៉ាប់​រង​​ ផលិត​​​​កម្ម​​អេឡិច​ត្រូនិក​​​ គីមីសាស្ត្រ​ និង​​បច្ចេក​វិទ្យា​​ទាន់​​​សម័​យ​ ។

ជាលទ្ធ​ផល​​បាន​រក​ឃើញ​​ថា កម្រិត​​ប្រាក់​បៀវត្ស​រ៍​​​​​ប្រចាំខែ​​ក្នុង​ឆ្នាំ​​​២០១៣​ ​របស់​បណ្ដា​និយោជិត​ក្រុម​ហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​​​​​​​ថៃ​ដែល​​​ទទួលបានខ្ពស់​​​បំផុត​នោះគឺ​ក្រុម​និយោ​ជិត​ដែលបាន​បញ្ចប់​ការ​សិក្សា​​​ថ្នាក់​មហា​វិទ្យា​​ល័យ​មក​ពី​ផ្នែក​វិស្វករ​​ ផ្នែកស្រាវជ្រាវ​ និង​អភិវឌ្ឍ​​​ន៍ ។ ​ ជា​ទូទៅ​​​ពួកគេ​​​​ទទួល​បានប្រាក់​ឈ្នួល​​​​១​៨.០០០​​បាត ​ស្មើ​នឹង​​​​៥៥៦​,​៣២ដុល្លា​រអាមេរិក​​​ក្នុង​មួយ​​ខែ​ ។ ​ម្យ៉ាង​ទៀត​ និយោជិត​​ដែលក្រុម​ហ៊ុន​ផ្ដល់​​​​ថ្លៃ​​ឈ្នួល​​​ពល​កម្ម​កម្រិត​នេះ​​​​នៅ​ក្នុងឆ្នាំ​​​២០១២ ​មាន​​​១២,៥%​ និង​ឆ្នាំ​​​២០១៣ មាន​​១២,៨%​ ​គឺ​មាន​អត្រា​​ខ្ពស់ជាង​ឆ្នាំ​​​២០១០​​​-២០១១ទៅទៀត ។   ​

ជាងនេះ​​ទៀត​​ ការ​ស្ទង់មតិ​​​ក៏បាន​បង្ហាញ​​ថា​វិស័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល​ក​់​និង​វិស័យ​វិស្វកម្ម​​​​កំពុងប្រឈម​​​មុខ​នឹង​​បញ្ហា​​ច្រើន​បំផុត​​​​​ទាក់​ទង​នឹង​​ការ​​ចាប់អារម្មណ៍​និង​​​ការ​រក្សា​ទុក​​នូវ​​​​​និយោជិត​​ដែលមាន​ទេ​ព​កោសល្យ​​​ក្នុងការ​ងារ​ ។​​ តាម​ពិត​ទៅ​ ​ការ​​​រក្សា​​​ទុក​អ្នក​មាន​បទ​ពិសោធន៍​​និង​ទេពកោសល្យ​​ ​​គឺជា​​ការ​ប្រកួត​​​ប្រជែង​​ផ្នែក​ធន​ធាន​​មនុស្សលំដាប់​​លេខ​​១​ក្នុង​ប្រទេស​ថៃ ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ស​្ទង់មតិ​​​ក្នុ​ង​ឆ្នាំ​​​២០១៤​ នេះបានបង្ហាញ​ថា ​យុទ្ធ​សាស្ត្រ​​​​​​​​​​​​​​​​​​​គន្លឹះ​​​នៃការ​រក្សា​ទុក​អ្នកមានទេពកោសល្យ​​របស់ក្រុម​ហ៊ុន ​​​នឹង​ត្រៀម​ទុក​​សម្រាប់ការមក​ដល់​​នៃសហ​គមន៍​​​​សេដ្ឋកិច្ច​អាស៊ាន​​​​​​​​​នា​ឆ្នាំក្រោយ​នេះ ។ ជាការ​ឆ្លើយ​តប​​ទៅនឹង​​ជំហាន​​ដំបូង គឺ​​នឹង​ផ្ដល់​នូវការហ្វឹក​ហ្វឺន​​លើ​ផ្នែក​​ភាសា​ក្នុង​ប្រទេស​​​៦៥​%​ ចំណែក​​​៥៨%​​​​ផ្សេង​​ទៀតសង្កត់​ធ្ងន់​​លើការ​អភិវឌ្ឍភាព​​​​​ជា​អ្នក​ដឹកនាំ៕​