ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សា​ប៉ា​ វៀត​ណាម​ដែន​ដី​ជួរ​ភ្នំ​ និង​ដំណាំ​កសិ​​កម្ម​ស្រស់​ត្រកាល​

11 ឆ្នាំ មុន

វៀត​ណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​១០​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ ដែល​មាន​ធម្ម​ជាតិ​ស្រស់​ស្អាត​ទាក់​ទាញ​អ្នក​ទេស​ចរទូ​ទាំង​ពិភព​លោក​ ។ ប្រទេស​នេះ​មាន​អាកាស​ធាតុ​ត្រជាក់​ស្ទើរ​ពេញ​មួយ​ឆ្នាំ​ ឡោម​ព័ទ្ធ​ដោយ​ព្រៃ​ឈើ​ដ៏​សម្បូរ​បែប​ ។ ចំពោះ​ប្រភព​ទេស​ចរណ៍​អភិ​រក្ស​ដ៏​ពេញ​និយម​នៅ​វៀត​ណាម​ គឺ​ក្រុង​សា​ប៉ា​ (Sa Pa) ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ ក្នុង​ខេត្ត​ឡាវ​កៃ​ ជា​ទី​ក្រុង​កសិ​កម្ម​

វៀត​ណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​១០​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ ដែល​មាន​ធម្ម​ជាតិ​ស្រស់​ស្អាត​ទាក់​ទាញ​អ្នក​ទេស​ចរទូ​ទាំង​ពិភព​លោក​ ។ ប្រទេស​នេះ​មាន​អាកាស​ធាតុ​ត្រជាក់​ស្ទើរ​ពេញ​មួយ​ឆ្នាំ​ ឡោម​ព័ទ្ធ​ដោយ​ព្រៃ​ឈើ​ដ៏​សម្បូរ​បែប​ ។ ចំពោះ​ប្រភព​ទេស​ចរណ៍​អភិ​រក្ស​ដ៏​ពេញ​និយម​នៅ​វៀត​ណាម​ គឺ​ក្រុង​សា​ប៉ា​ (Sa Pa) ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ ក្នុង​ខេត្ត​ឡាវ​កៃ​ ជា​ទី​ក្រុង​កសិ​កម្ម​ដាំ​បន្លែ​ និង​ឈើ​ហូប​​ផ្លែ ។

Sa Pa មាន​រហស្ស​នាម​ថា​ជា​ «ដែន​ដី​នៃ​ជួរ​ភ្នំ​» ព្រោះ​មាន​ភ្នំ​ឡោម​ព័ទ្ធ​ជុំ​វិញ​ ។ ភាព​លេច​ធ្លោ​របស់​ក្រុង​ Sa pa គឺ​វាល​ស្រែ​មាន​លក្ខណៈ​ស្រដៀង​នឹង​កាំ​ជណ្តើរ​ លាត​សន្ធឹង​នៅ​លើ​ជម្រាល​ភ្នំ​គួរ​ឱ្យ​ចង់​គយ​គន់​ ។ លើស​ពី​នេះ​ជា​តំបន់​មាន​ប្រភព​ទឹក​ដ៏​សម្បូរ​បែប​ ដោយ​មាន​ទឹក​ហូរ​ពី​កំពូល​ភ្នំ​ ទឹក​ជ្រោះ​ និង​ដង​អូរ​ ។

របរកសិ​កម្ម​បែប​អភិ​រក្ស​មាន​ ស្រូវ​, តែ​, បន្លែ និង​ដំណាំ​ហូប​ផ្លែ ។ នៅ​មាន​ចំណុច​ទាក់​ទាញ​មួយ​ទៀត​គឺ​មនុស្ស​ជា​ច្រើន​អំបូរ​ ដែល​រស់​នៅ​តុប​តែ​ងខ្លួន​ជា​លក្ខណៈ​ប្រពៃ​ណី​ ដោយ​មាន​សម្លៀក​បំពាក់​ឆើត​ឆាយ​ និង​ស្រស់​ស្អាត​ប្រកប​ដោយ​ស្នាម​ញញឹម​រួស​រាយ​ និង​រាក់​ទាក់​ ។ប្រសិន​បើ​អ្នក​ទេស​ចរ​បាន​ទៅ​ដល់​ទី​នោះ​ប្រាកដ​ជា​គាប់​ភ្នែក​ និង​ដក់​ជាប់​ក្នុង​អារម្មណ៍​ ៕