ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពីការ​ផ្លាស់ប្តូរ​កម្មវិធី​ប្រកួតបាល់​ទាត់ Metfone Cambodian League

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា កាលពីថ្ងៃទី៣ មេសា ឆ្នំា២០១៤ បានចេញ​សេចក្តី​ជូនដំណឹង​ស្តីពីការ​ផ្លាស់​ប្តូរ​កម្មវិធីប្រកួត​ដល់​បណ្តា​ក្លឹប​បាល់ទាត់​ទាំង​អស់ ដែលកំពុងតែ​ធ្វើការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Metfone Cambodian League២០១៤នេះ

សេចក្តី​ជូនដំណឹង​ដែលចុះ​ហត្ថលេខា​ដោយ​លោក​គុល សុផាណា អគ្គ​លេខាធិ​ការ​សហព័ន្ធ​កីឡបាល់​ទាត់​កម្ពុជា បានឲ្យ​ដឹងថា ក្រោមជំនួយ​របស់​សហ​

រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា កាលពីថ្ងៃទី៣ មេសា ឆ្នំា២០១៤ បានចេញ​សេចក្តី​ជូនដំណឹង​ស្តីពីការ​ផ្លាស់​ប្តូរ​កម្មវិធីប្រកួត​ដល់​បណ្តា​ក្លឹប​បាល់ទាត់​ទាំង​អស់ ដែលកំពុងតែ​ធ្វើការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Metfone Cambodian League២០១៤នេះ

សេចក្តី​ជូនដំណឹង​ដែលចុះ​ហត្ថលេខា​ដោយ​លោក​គុល សុផាណា អគ្គ​លេខាធិ​ការ​សហព័ន្ធ​កីឡបាល់​ទាត់​កម្ពុជា បានឲ្យ​ដឹងថា ក្រោមជំនួយ​របស់​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អន្តរ​ជាតិ (FIFA) សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា និង​រៀបចំ​ស្ថាបនា​ទីលាន​បាល់ទាត់​ក្នុង​ពហុកីឡ​ដ្ឋាន​ជាតិ​ដែលកំពុង​តែប្រើប្រាស់​សព្វថ្ងៃនេះ ទៅជាទី​លានប្រកួត​ដែលប្រើប្រាស់​ស្មៅ​សិប្បនិមិត្ត​វិញ។ ដើម្បី​អាច​ឲ្យ​ដំណើរ​ការរៀប​ចំស្ថាបនា​ទីលាន​ខាង​លើនេះ ប្រព្រឹត្ត​ទៅបាន​តាមការ​គ្រោង​ទុក សហព័ន្ធកីឡាបាល់​ទាត់កម្ពុជា​បានកែ​សម្រួល​កម្មវិធី​ប្រកួត​មិត្តហ្វូន​ខេមបូឌានលីក ឆ្នំា២០១៤ ឲ្យបញ្ចប់​ជាស្ថាពរ​នៅខែ​កក្កដា ឆ្នំា២០១៤ ខាង​មុខ​នេះ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព