ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ទូរ​ទស្សន៍​បាយ័នរៀប​ចំការ​ប្រកួត​កីឡា​ប្រដាល់​ដណ្តើម​ជើង​ឯក​គូប៊ូតា​២០១៤

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​នៅស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​បឹង​ស្នោនា​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ មេសា ២០១៤ នេះ មាន​​រៀប​ចំ​សន្និ​សីទ​កាសែត​មួយ​ស្តី​ពីការ​បើកការ​ប្រកួត​កីឡា​ប្រដាល់​ដណ្តើម​ជើង​ឯក​គូប៊ូតា​ប្រចាំ​ឆ្នាំ​២០១៤។

​សន្និសីទ​នេះ​បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាប្រដាល់ដណ្តើម​ជើង​ឯក​គូ​ប៊ូតា​២០១៤​​​ នឹង​ចាប់​ផ្តើម​ឡើងពី​ថ្ងៃ​ទី​២០ មេសា ២០១៤ ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ ធ្នូ ២០១៤ ​។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​​រៀង​រាល់​ថ្ងៃ​អាទិត្យ ចាប់​ពីវេលា​​ម៉ោង​១ដល់​ម៉ោង​៣រសៀល នៅ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ថ្មី​មុខ​រដ្ឋ​សភា​ថ្មី​។​

សូម​បញ្ជាក់​ថា នេះ​ជាការ​ប្រកួត​ប្រដាល់​ថ្មី​មិន​ធ្លាប់​មាន​បន្ថែម​លើ​ការ​ប្រដាល់​ដែល​ធ្លាប់​ធ្វើ​នា​ពេល​កន្លងមក​របស់​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ ដោយ​មាន​កីឡាករ​ចំនួន​៨​រូប​ធ្វើ​ការ​ប្រកួត​វិល​ជុំ​ដណ្តើម​ខ្សែ​ក្រវាត់ជើង​ឯក​​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព