ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រ​កួត​កីឡា​ចំបាប់​ជ្រើ​សរើស​ជើង​​ថ្នាក់​ជាតិប្រចាំ​ឆ្នាំ​២០១៤ ចាប់​ផ្តើម​ថ្ងៃ​នេះហើយ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ សហព័ន្ធកីឡា​ចំបាប់​កម្ពុជា សហការ​ជាមួយ​នាយកដ្ឋាន​អប់រំកាយ និងកីឡា បានប្រកាស​ពីការ​រៀបចំការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចំាឆ្នាំ​២០១៤ ដែលមាន​រយៈពេល​៥ថ្ងៃ គឺចាប់ពី​ថ្ងៃទី0៥-0​៩ ​មេសា ២០១៤ ក្នុងសាល​ប្រកួត​កីឡាចំបាប់នៃ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក ។

សម្រាប់ការប្រកួតឆ្នំានេះ មានសមាគម និងក្លឹប​ចូលរួម​ចំនួន​១០រួមមាន ៖ សមាគមកីឡា​ចំបាប់ក្រសួង​មហាផ្ទៃ​, សមាគម​កីឡា​ចំបាប់​ប្ញទ្ធិសែន​, សមាគម​កីឡា​ចំបាប់យាយព្រីង​មានប្ញទ្ធិ​, សមាគមកីឡា​ចំបាប់ឃ្លាំងមឿង​, សមាគម​កីឡាចំបាប់បារមី​ម៉ឺន​ឯក​, សមាគម​កីឡា​ចំបាប់វិហារ​សួគ៌​, សមាគម​កីឡាចំបាប់​ស្វាយពោធិ៍​, ក្លឹ​បកីឡាចំបាប់ CICI​, ក្លឹបកីឡា​ចំបាប់ល័ក្ខ​រ៉ៃ​យ៉ុង និង Phnom Penh Wrestling Club ។ សរុបកីឡាករ-កីឡា​ការិនីដែល​បានចូលរួមមាន​ចំនួន២៧០នាក់ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព