ការស្រាវជ្រាវបានបង្ហាញថា លក្ខខណ្ឌនៃ មូលនិធិរូបយវត្ថុអន្តរជាតិ(IMF)ដែលចងភ្ជាប់ទៅនឹងឥណទានរបស់ខ្លួនបានកើនឡើងនៅក្នុងឆ្នាំថ្មីនេះ ថ្វីបើការសន្យាកំណត់នូវអ្វីដែលជាការរិះគន់ដែលគេមើលឃើញថាជាលក្ខខណ្ឌតម្រូវឱ្យមានភាពស្មុគស្មាញក៏ដោយ ។
តាមរបាយការណ៍បានបញ្ជាក់ថា IMF បានចង់ភ្ជាប់ឥណទាននីមួយៗជិត២០លក្ខខណ្ឌជាមធ្យមដែលបានអនុម័តកាលពីឆ្នាំមុន ហើយបរិមាណច្រើនជាងតួលេខដែលបានគណនានៅក្នុងរបាយការណ៍ពីរផ្សេងគ្នាកាលពីពេលមុនទៅទៀត ។
បន្ថែមលើនេះក្នុងចំណោមលក្ខខណ្ឌជាច្រើនក៏បានផ្ដោតទៅលើតំបន់ដែលមានវិវាទនយោបាយផងដែរដូចជា ការប្រាក់ឈ្នួលលើវិស័យសាធារណៈឬការកែទម្រង់លើវិស័យឯកជន ។ ម្យ៉ាងទៀតទីភ្នាក់ងារEurodad បានលើកឡើងថា IMFនឹងដើរថយក្រោយដោយការបង្កើនបរិមាណនៃរចនាសម្ព័ន្ធលក្ខខណ្ឌទៅតាមការផ្លាស់ប្ដូរអាណត្តិនយោបាយក្នុងមួយឥណទាន ថែមទាំងជាប់ពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងន់នៅក្នុងការយល់ដឹងខ្ពស់ពីនយោបាយនៅតំបន់មានវិវាទ ។
លោក Jesse Griffiths អគ្គនាយករបស់Eurodad បានបញ្ជាក់ថា នៅក្នុងករណីប្រទេសសីុប និងក្រិកលក្ខខណ្ឌជាច្រើនត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិដែលគ្រប់គ្រងតំបន់អឺរ៉ុបរបស់IMFដែលទាមទារការកាត់ថវិកាដោយហ្មត់ចត់នៅក្នុងការដោះដូររូបិយវត្ថុសម្រាប់ជួយទំនុកបម្រុង ៕
ចែករំលែកព័តមាននេះ