រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរយីហោញូវវ៉ាយដ៍ខេមបូឌាហ្គាមិនខូអិលធីឌី ជាង៥០នាក់ទៀតបានបន្ដដួលសន្លប់ កាលពីព្រឹកថ្ងៃទី០៤ មេសា ខណៈពួកគេទើបតែចូលធ្វើការបានរយៈពេលមួយម៉ោងប៉ុណ្ណោះ ។
ជាមួយគ្នានេះរោងចក្រមួយទៀតយីហោ អេស៊ី ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ក៏មាន កម្មករ-កម្មការិនីជាង៥០នាក់បានដួលសន្លប់ដែរ ។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានរោងចក្រមួយចំនួនកម្មករដួលសន្លប់ជាបន្តបន្ទាប់ ហើយមូលហេតុមិនទាន់ត្រូវបានមន្ត្រីជំនាញរកឃើញនៅឡើយ ។
ចែករំលែកព័តមាននេះ