ខេត្តក្រចេះ ៖ ប៉ូលិសស្រុកឆ្លូងកាលពីយប់ថ្ងៃទី0២ មេសា បានចាប់ឃាត់ខ្លួន បុរសជនជាតិខ្មែរឥស្លាមម្នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀនសកម្ម និងដកហូតបានថ្នាំញៀនមួយចំនួន ដែលជននេះនាំទៅជួញដូរ។
ប៉ូលិសស្រុកឆ្លូងបានិយាយថា ក្នុងការចាប់ឃាត់ជនសង្ស័យជាមុខសញ្ញាជួញដូរ ថ្នាំញៀនម្នាក់នេះ កម្លាំងជំនាញ បានដកហូតបានថ្នាំញៀនម៉ាទឹកកបានចំនួន៣កញ្ចប់តូច។ជនសង្ស័យម្នាក់ ឈ្មោះ ទត យ៉ាសាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង និងដកហូតបានថ្នាំញៀនប្រភេទម្សៅពណ៌ស ៣កញ្ចប់តូចជាប់និងខ្លួនជនម្នាក់នេះ ។
លោកវរៈសេនីយ៍ទោ ហុង សុខលី អធិការនគរបាល ស្រុកឆ្លូងបានបញ្ជាក់ ឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ នាំមកអធិការដ្ឋាននគរបាល ស្រុកដើម្បីធ្វើការសាកសួររួចមក នៅព្រឹកថ្ងៃទី០៣ខែមេសា ដោយបានការអនុញ្ញាត្តពីព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត កម្លាំងនគរបាលបានចុះធ្វើ ការឆែកឆេរលំនៅមួយកន្លែង ស្ថិតនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង របស់បក្សពួក ជនសង្ស័យម្នាក់នេះ ដើម្បីស្រាវជ្រាវរកវត្ថុតាងបន្ថែមទៀត។ ជាមួយនិងសកម្មភាពចុះ ឡោមព័ទ្ឋឆែកឆេររបស់ គឺសមត្ថកិច្ចរកឃើញ នូវវត្ថុតាងមួយចំនួន ដែលសុទ្ឋសឹងជា ឧបករណ៍ជក់និងសំរាប់ចែក ចាយគ្រឿងញៀននៅលើលំនៅដ្ឋាននោះប៉ុន្តែមិនបានចាប់ ឃាត់ខ្លួនជនណាម្នាក់នោះទេ ខណះដែលជនល្មើសដឹងខ្លួនមុនក៏រត់គេចខ្លួនបាត់ ។
លោកអធិការបន្តថា ក្រោយពីការសាកសួរ ជនសង្ស័យរួមនិងវត្ថុតាង គឺត្រូវកម្លាំង ជំនាញកសាងសុំណុំរឿង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្ត ទៅតាមផ្លូវច្បាប់ ចំណែកមុខសញ្ញាជួញដូរនិងចែកចាយយ៉ាងសកម្មដែលជាបក្សពួករបស់ ជនម្នាក់នេះ គឺកម្លាំងនគរបាលបានកំណត់លើមុខសញ្ញាដើម្បីមានវិធានការបន្ត ។
ចែករំលែកព័តមាននេះ