ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! មនុស្ស​យ៉ាង​តិច​​ស្លា.ប់​២២​នាក់ របួស​ជាង​៣០០​នាក់ ក្រោយ​គ្រោះ​ធម្ម​ជាតិ

4 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ ការ​រញ្ជួយ​ដី​កម្លាំង​៥,២​រី​ស្ទ័​រ​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់​និង​របួស​ជាង​៣០០​នាក់ កាលពី​ថ្ងៃ​ទី​២៤​កញ្ញា​ក្នុង​ផ្នែក​កា​ស្មៀ​រ​ត្រួតត្រា​ដោយ​ប៉ា​គី​ស្ថាន​។ ការ​រញ្ជួយ​ដី​នេះ​ក៏​បណ្ដា​យ​ឲ្យ​ផ្ទះសម្បែង​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​រង​ការ​ខូចខាត​ផង​ដែរ ក្នុង​តំបន់​នោះ​នៃ​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា​។ យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ អា​មេ​រិ​ក​USGS​ថា ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ស្ថិត​នៅ​ចម្ងាយ​២២,៣​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​JHELUM ចន្លោះ​រវាង​ខេត្ត​PENDJAB​និង​តំបន់​កា​ស្មៀ​រ​ក្រោម​ការ​កាន់កាប់​របស់​ប៉ា​គី​ស្ថាន​។…

ប្រទេស​ប៉ា​គី​ស្ថាន ៖ ការ​រញ្ជួយ​ដី​កម្លាំង​៥,២​រី​ស្ទ័​រ​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់​និង​របួស​ជាង​៣០០​នាក់ កាលពី​ថ្ងៃ​ទី​២៤​កញ្ញា​ក្នុង​ផ្នែក​កា​ស្មៀ​រ​ត្រួតត្រា​ដោយ​ប៉ា​គី​ស្ថាន​។ ការ​រញ្ជួយ​ដី​នេះ​ក៏​បណ្ដា​យ​ឲ្យ​ផ្ទះសម្បែង​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​រង​ការ​ខូចខាត​ផង​ដែរ ក្នុង​តំបន់​នោះ​នៃ​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា​។

យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ អា​មេ​រិ​ក​USGS​ថា ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ស្ថិត​នៅ​ចម្ងាយ​២២,៣​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​JHELUM ចន្លោះ​រវាង​ខេត្ត​PENDJAB​និង​តំបន់​កា​ស្មៀ​រ​ក្រោម​ការ​កាន់កាប់​របស់​ប៉ា​គី​ស្ថាន​។ ការ​រញ្ជួយ​ដី​នេះ​កើត​មាន​ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ​នាំ​ឲ្យ​មានការ​ញ័រ​រញ្ជួយ ក្នុង​ផ្នែក​មួយ​ដ៏​ធំ​នៃ​ខេត្ត​PENDJAB និង​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​KHYBER PAKHTUNKHWA ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​។

ការ​រញ្ជួយ​ដី​នេះ​ប៉ះពាល់​ខ្លាំង​ដល់ទី​ក្រុង​MIRPUR ជាទី​ក្រុង​មួយ​នៃ​តំបន់​កា​ស្មៀ​រ​ប៉ា​គី​ស្ថាន ស្ថិត​នៅ​ក្បែរ​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ​។ ប្រមុខ​ប៉ូលិស​ក្រុង MIRPUR​ម្នាក់​ថ្លែង​ថា មនុស្ស​យ៉ាងតិច​២២​នាក់​បាន​ត្រូវ​ស្លាប់​និង​ជាង​៣០០​នាក់​ទៀត​រង​របួស​។ ចំណែក​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​តំបន់​កា​ស្មៀ​រ​ប៉ា​គី​ស្ថាន​រៀបរាប់​ពី​មនុស្ស​ស្លាប់​ជាង​២០​នាក់​និង​របួស​ជាង​៣០០​នាក់​។ ផ្ទះ​ចំនួន​៤០០​ខ្នង​នៃ​ភូមិ​SAHANKIKRI​ជាយក្រុង​MIRPUR​រង​ការ​ខូចខាត​ឬ​រង​ការ​បំផ្លាញ​ទាំងស្រុង​។

កាលពី​ថ្ងៃ​ទី​៨​តុលា​ឆ្នាំ​២០០៥​តំបន់​កា​ស្មៀ​រ​ក្រោម​ការ​ត្រួតត្រា​របស់​ប៉ា​គី​ស្ថាន ធ្លាប់​រង​គ្រោះ​រួច​ហើយដោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ មាន​កម្លាំង​៧,៦​រី​ស្ទ័​រ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ជាង​៧៣.០០០​នាក់​ហើយ​មនុស្ស​ប្រមាណ​ជា​៣,៥​លាន​នាក់​បាត់បង់​ទីជម្រក​។

កា​រញ្ជួយ​ដី​ថ្មី​នេះ​ក៏​បណ្ដាល​ឲ្យ​ផ្លូវថ្នល់​និង​ស្ដា​ន​រង​ការ​ខូចខាត ប​ង្កោ​ល​ភ្លើង​នានា​ដូ​ល​រលំ​។ បណ្ដា​​​សារព័ត៌មាន​ប៉ា​គី​ស្ថាន​បាន​បង្ហាញ​បណ្ដា​រូបភាព​នៃ​រថយន្ត​ធ្លាក់​ជាប់​ក្នុង​ជង្ហុក​ផ្លូវ​ដែល​ប្រេះ​បែក ព្រមទាំង​រថយន្ត​បឺស​ដែល​ក្រឡាប់​។ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ត្រូវ​ដាក់​ពង្រាយ ហើយ​សភាព​ការ​ណ៏​ពេល​នេះ​អាច​គ្រប់គ្រង​បាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ