ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូ​ទី​ន សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ត្រាំ ចែករំលែក​ពី​សំណើ​បញ្ចប់សង្គ្រា.ម​អ៊ី​រ៉​ង់​ឱ្យ​បាន​ឆាប់

1 នាទី មុន

ទីក្រុង​មូ​ស្គូ ៖ លោក យូ​រី អ៊ូ​សា​កូវ (Yuri Ushakov) ជំនួយការ​គោលនយោបាយ​ការ​បរទេស​របស់​វិមាន​ក្រឹម​ឡាំង (Kremlin) បានឱ្យ​ដឹង​ថា…

ទីក្រុង​មូ​ស្គូ ៖ លោក យូ​រី អ៊ូ​សា​កូវ (Yuri Ushakov) ជំនួយការ​គោលនយោបាយ​ការ​បរទេស​របស់​វិមាន​ក្រឹម​ឡាំង (Kremlin) បានឱ្យ​ដឹង​ថា ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ដាក់​សំណើ​ដោះស្រាយ​ជម្លោះ​នៅ​អ៊ី​រ៉​ង់​ឱ្យ​បាន​ឆាប់រហ័ស​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

លោក អ៊ូ​សា​កូវ ផ្តល់​ការ​រៀបរាប់​អំពី​ការ​សន្ទនា​រវាង​មេដឹកនាំ​ទាំង​ពីរ ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ថា មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​បាន​កត់​សម្គាល់ថា ផលប្រយោជន៍​របស់​រុ​ស្ស៊ី គួរតែ​ជំរុញ​ឱ្យ​អ្នក​ចរចា​របស់​អ៊ុយ​ក្រែ​ន​សម្រេច​ឈាន​ទៅ​រក​ការ​ដោះស្រាយ​សង្គ្រាម​ដ៏​រ៉ាំ​រៃ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

លោក​បាន​ពណ៌នា​ពី​ការ​ពិភាក្សា​ទាំងមូល​របស់​លោក ពូ​ទី​ន និង​លោក ត្រាំ ថា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយ​វា​ទំនងជា​មាន​សារៈសំខាន់​ជាក់ស្តែង សម្រាប់​ការងារ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ (​រុ​ស្ស៊ី​-​អា​មេ​រិ​ក​)​។ លោក អ៊ូ​សា​កូវ ban​បន្ត​ថា លោក ពូ​ទី​ន បាន​បង្ហាញ​គំនិត​ជា​ច្រើន​មាន​គោលបំណង​បញ្ចប់​ជម្លោះ​នយោបាយ និង​ការទូត​ឱ្យ​បាន​ឆាប់រហ័ស​រវាង​អ៊ី​រ៉​ង់ រួម​ទាំង​បញ្ហា​ដែល​បាន​កើតឡើង​ជាមួយ​បណ្តា​មេដឹកនាំ​ប្រទេស​ឈូង​សមុទ្រ ប្រធានាធិបតី​អ៊ី​រ៉​ង់ និង​មេដឹកនាំ​នៃ​ប្រទេស​ដទៃ​ទៀត​។ ហើយ​ជា​លទ្ធផល​លោក​ថា លោក ត្រាំ បាន​ផ្តល់​ការ​វាយតម្លៃ​របស់​លោក​ពី​កា​រវិ​វត្ត​ក្នុង​ប្រតិបត្តិការ​អា​មេ​រិ​ក​-​អ៊ី​ស្រា​អែ​ល​។

លោក អ៊ូ​សា​កូវ ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រធានាធិបតី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ស្ថានភាព​នៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ពាក់ព័ន្ធ​នឹង​បរិបទ​នៃ​ទីផ្សារ​ប្រេង​សកល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ