ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​រ័ក​​​សង្សារ​​​អាយុ​13​​ឆ្នាំ​ក្លាយ​​ជា​​អ្នក​​ទោស​​ស្នេហា​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ យុវ​ជន​វ័យ​២០​ឆ្នាំ​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ទោស​ស្នេហា​ ដោយ​សារ​តែ​ស្គាល់​​​ក្មេង​ស្រី​​​ម្នាក់​វ័យ​១៣​ឆ្នាំ​ តាម​រយៈ​ទូរ​ស័ព្ទ​តែ​ក្នុង​រយៈ​ពេល​​ខ្លី​ ក៏​ឈាន​ដល់​ការ​ណាត់​ជួប​គ្នា​​នៅ​ផ្ទះ​សំណាក់​ ហើយ​ស្ម័គ្រ​រួម​មេត្រី​ជាមួយ​គ្នា​​​ជា​ច្រើន​​លើក​យ៉ាង​ផ្អែម​ល្ហែម​ ដោយ​ភ្លេច​គិត​ថា​តើ​លទ្ធ​ផល​ចុង​ក្រោយ​​ទៅ​ជា​បែប​ណា​ ? ការ​ស្រេក​ឃ្លាន​តណ្ហា​ខុស​តម្រា​ រំលង​ប្រពៃណី​ រមែង​គ្មាន​​លទ្ធ​ផល​ល្អ​ឡើយ ។ ​

ខេត្ត​កណ្តាល​ ៖ យុវ​ជន​វ័យ​២០​ឆ្នាំ​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ទោស​ស្នេហា​ ដោយ​សារ​តែ​ស្គាល់​​​ក្មេង​ស្រី​​​ម្នាក់​វ័យ​១៣​ឆ្នាំ​ តាម​រយៈ​ទូរ​ស័ព្ទ​តែ​ក្នុង​រយៈ​ពេល​​ខ្លី​ ក៏​ឈាន​ដល់​ការ​ណាត់​ជួប​គ្នា​​នៅ​ផ្ទះ​សំណាក់​ ហើយ​ស្ម័គ្រ​រួម​មេត្រី​ជាមួយ​គ្នា​​​ជា​ច្រើន​​លើក​យ៉ាង​ផ្អែម​ល្ហែម​ ដោយ​ភ្លេច​គិត​ថា​តើ​លទ្ធ​ផល​ចុង​ក្រោយ​​ទៅ​ជា​បែប​ណា​ ? ការ​ស្រេក​ឃ្លាន​តណ្ហា​ខុស​តម្រា​ រំលង​ប្រពៃណី​ រមែង​គ្មាន​​លទ្ធ​ផល​ល្អ​ឡើយ ។ ​

អ្វី​ដែល​ផ្អែម​ល្ហែម​ វា​ក៏​​អាច​ប្រែ​ជា​ជូរ​ចត់​ណាស់​ដែរ ខណៈ​ត្រូវ​​អាណា​ព្យា​បាល​​ក្មេង​ស្រី​​ដឹង​ ​ក៏​ប្តឹង​នគរ​បាល​ឱ្យ​ចាប់​ខ្លួន​ កាល​ពី​រសៀល​​ថ្ងៃ​ទី​២ មេសា នៅ​ផ្ទះ​ឪពុក​មា​​របស់​​ក្មេង​ស្រី​ ស្ថិត​ក្នុង​​សង្កាត់​ដើម​មៀន​​ ក្រុង​តាខ្មៅ​ ។ លោក ហុិន គឿន នាយ​ផ្នែក​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​ក្រុង​តា​ខ្មៅ​​ បាន​ឱ្យ​ដឹង​ថា ជន​​ដែល​ត្រូវ​ឃាត់​ខ្លួន​​​​ជាប់​ចោទ​ពី​បទ​រួម​ភេទ​ជាមួយ​​អនីតិជន​​នេះ​ ​ឈ្មោះ សូទី សូអុី ​អាយុ​២០​ឆ្នាំ​​ មុខ​របរ​រត់​រុឺម៉ក​ម៉ូតូ មាន​ទី​លំនៅ​​​ក្នុង​​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​ ​ដែរ ។ ចំណែក​​ក្មេង​ស្រី​​អាយុ​១៣​ឆ្នាំ​ ជា​សិស្ស​ ។

មន្ត្រី​នគរ​បាល​​​បាន​ដក​ស្រង់​ចម្លើយ​របស់​ជន​​​ជាប់​ចោទ​ថា​ ​​ជននេះ​និង​​​ក្មេង​ស្រី​ស្គាល់​គ្នា​តាម​រយៈ​ច្រឡំ​លេខ​ទូរ​ស័ព្ទ​​​កាល​ពី​​ថ្ងៃ​ទី​៤ មីនា​ ហើយ​ក្រោយ​មក​ទៀត​ អ្នក​ទាំង​២​​នាក់ ក៏​មាន​ទំនាក់​ទំនង​គ្នា​​តាម​ទូរ​ស័ព្ទ​ និង​ឈាន​ដល់​ណាត់​ជួប​គ្នា​ ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ស្រឡាញ់​​​គ្នា​ដូច​ផ្លេក​បន្ទោរ​​ក្នុង​នាម​ជា​សង្សារ​ និង​បាន​បបួល​គ្នា​ដើរ​លេង​ជា​ញឹក​ញាប់ ។ លុះ​នៅ​ថ្ងៃ​​១០ មីនា ពួក​គេ​ទាំង​ពីរ​​​នាក់​ណាត់​ជួប​គ្នា​ដើរ​លេង​​​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ ភាគី​ខាង​ប្រុស​​ក៏​លួង​លោម​​ក្មេង​ស្រី​ចូល​ផ្ទះ​សំណាក់​មួយ​​នៅ​ក្រុង​តាខ្មៅ ស្ថិត​ក្នុង​ភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន​ ហើយ​បាន​រួម​ភេទ​ជាមួយ​គ្នា​​២​ដង​ ដោយ​មិន​មាន​ការ​​បង្ខិត​បង្ខំ​​ឡើយ ។ លុះ​ក្រោយ​មក​ទៀត​ ជន​សង្ស័យ​បាន​លួង​លោម​​​ក្មេង​ស្រី​ឱ្យ​​រួម​ភេទ​​ជាមួយ​ ជា​បន្តបន្ទាប់​ចំនួន​៥​លើក​បន្ថែម​ទៀត ។
រហូត​​មកដល់​ថ្ងៃ​ទី​១ មេសា​ ​ក្មេង​ស្រី​បាន​វេច​​បង្វេច​ខោ​អាវ​របស់​ខ្លួន​ មក​នៅ​ផ្ទះ​ជាមួយ​​​យុវ​ជន​ជា​សង្សារ​​តែ​ម្តង ។

នៅ​ជាមួយ​គ្នា​បាន​មួយ​យប់ នៅ​ព្រឹក​ថ្ងៃ​ទី​២ មេសា ឈ្មោះ សូទី សូអុី ធ្វើ​ជា​ទូរ​ស័ព្ទ​ទៅ​ឪពុក​មា​​​ក្មេង​ស្រី​​ដោយ​ធ្វើ​​ជា​សួរ​​បង្វែង​ថា​ មាន​ឃើញ​​នាង​នៅ​ទីនោះ​ទេ ។ ប៉ុន្តែ​​ពេល​នោះ​ ឪពុក​មា​​​ក្មេង​ស្រី​ ក៏​ដឹង​ស្រេច​ដែរ​ថា​ ​នាង​ទៅ​ស្នាក់​នៅ​ផ្ទះ​គេ​​បាន​មួយ​យប់​ទៅ​ហើយ​ ក៏​ប្រើ​ល្បិច​ថា​​ឱ្យ​ជួួយ​រក​​នាង​ឱ្យ​ឃើញ​​ ហើយ​នាំ​មក​ឱ្យ​គាត់​នៅ​ផ្ទះ​​គាត់​នឹង​ឱ្យ​លុយ​ចាយ ។ ​នៅ​ថ្ងៃ​ដដែល​នោះ​ ដោយ​សារ​​ចង់​បាន​លុយ​​ ​យុវ​ជន​រូប​នេះ​ក៏​នាំ​​ក្មេង​ស្រី​ជា​សង្សារ​​ទៅ​ប្រគល់​ឱ្យ​ឪពុក​មា​នាង ហើយ​​ឪពុក​មា​​​​​នាង​ ក៏​​ឃាត់​ខ្លួន​​​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២ មេសា​ ​និង​ប្តឹង​នគរ​បាល​​តែ​ម្តង ។

​មន្ត្រី​នគរ​បាល​​ក្រុង​តាខ្មៅ​​ បាន​​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​​ពាក្យ​បណ្តឹង​​ពី​​អាណា​ព្យា​បាល​ក្មេង​ស្រី​ នគរ​បាល​​ក៏​ឃាត់​ខ្លួន​យុវ​ជន​រូប​នោះ​មក​សាក​សួរ​ ។ តាម​ចម្លើយ​របស់​ជន​សង្ស័យ​ និង​​ក្មេង​ស្រី​ គឺ​ពួក​គេ​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា គ្មាន​ការ​បង្ខិត​បង្ខំ​ ឬ​លួង​លោម​ទៅ​រំលោភ​សេព​សន្ថវៈ​​ទេ គឺ​ពួក​គេ​យល់​ព្រម​​រួម​ភេទ​ជាមួយ​គ្នា​ជា​ច្រើន​លើក​ដោយ​ស្ម័គ្រ​ស្មោះ​ ។ ប៉ុន្តែ​ដោយ​សារ​​ក្មេង​ស្រី​ទើប​មាន​អាយុ​១៣​ឆ្នាំ​ ​គឺ​នៅ​ជា​អនីតិ​ជន ​នៅ​ឡើយ ដូច្នេះ​នគរ​បាល​ត្រូវ​តែ​កសាង​សំណុំ​រឿង​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕