មេ Microsoft ចែករំលែក​គុណសម្បត្តិ ៣ របស់​អ្នកដឹកនាំ​ល្អ


លោក Satya Nadella ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft បាន​ចំណាយ​ពេលវេលា​ច្រើន​ជាង ២០​ឆ្នាំទៅ​ទៀត​ក្នុង​ការ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នេះ ។ ដោយហេតុ​ដូចនេះ លោក​មាន​ពេល​ជា​ច្រើន​ក្នុង​ការ​ឈ្វេងយល់​ពី​កត្តា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​អ្នកដឹកនាំ​ល្អ​មួយ​រូប ។ កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លង​មក​នៅ Mobile World Congress (MWC) លោក​បាន​ចែករំលែក​ពី​គុណសម្បត្តិ​បី​ធំ​ៗ​ដែល​អ្នកដឹកនាំ​ល្អ​ត្រូវ​តែ​មាន​។

១. ចេះ​ផ្តល់​ភាព​ច្បាស់លាស់ ៖ ក្នុង​ស្ថាន​ការ​ដែល​មាន​វិបត្តិ ឬ​ភាព​ជ្រួលច្របល់ មនុស្ស​ដទៃ​តែងតែ​ងាក​ទៅ​រក និង​គោរព​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់​ភាព​ជាក់លាក់ និង​ជួយ​ធ្វើ​ឲ្យ​ស្ថាន​ការ​ស្ងប់ស្ងាត់​ឡើង​វិញ ។ លោក Nadella បាន​បកស្រាយ​ថា អ្នកដឹកនាំ​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​នាំ​យក​ភាព​ច្បាស់លាស់​ក្នុង​ស្ថាន​ការ​ដែល​ច្របូកច្របល់ និង​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដប្រជា ។

២. ចេះ​បង្កើត​កម្លាំង​៖ ការ​ផ្តល់​ភាព​ច្បាស់លាស់​ពិតជា​សំខាន់​ក្នុង​ស្ថាន​ការ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា ប៉ុន្តែ​អ្នកដឹកនាំ​ក៏​ត្រូវ​មានចិត្ត​ស្រលាញ់​ការងារ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ដោយ​ស្មោះ​អស់ពី​ចិត្ត​ដែរ​ព្រោះ​កត្តា​នេះ​ជំរុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​កម្លាំង​ក្នុង​ការ​ធ្វើការ ។ លោក Nadella បាន​បន្ត​ថា អ្នកដឹកនាំ​បង្កើត​កម្លាំង ។ ប្រសិនបើ​អ្នក​អាច​បំពេញការងារ​បាន​ល្អ នោះ​ក្រុមការងារ​អ្នក​ក៏​អាច​បំពេញការងារ​បាន​ល្អ​ដូច​គ្នា​ដែ រ​។

៣. ចេះ​បង្កើត​ភាព​ជោគជ័យ​ក្នុង​គ្រប់​ស្ថាន​ការ​៖ មនុស្ស​មិន​ជោគជ័យ​ក្នុង​រយៈពេល​មួយ​យប់​ទេ ។ ហើយ​ទោះជា​អ្នក​បាន​ជោគជ័យ​ពិតមែន​ក៏​អ្នក​នៅ​តែ​ជួប​បញ្ហា​ទៀត​ដែរ ។ ប៉ុន្តែ​អ្នកដឹកនាំ​ជា​មនុស្ស​ដែល​ចេះ​បង្កើត​ភាព​ជោគជ័យ​ក្នុង​គ្រប់​ស្ថាន​ការ ។ ពួក​គេ​មិន​ដែល​រង​ចាំ​រហូត​ដល់​ឱកាស​ត្រូវ​បាន​ហុច​ឲ្យ​ទេ ។ ផ្ទុយ​មក​វិញ​អ្នកដឹកនាំ​ជា​មនុស្ស​ដែល​ស្វែងរក​មូលហេតុ និង​កត្តា​ដែល​បង្កើត​ភាព​ជោគជ័យ ។ ហើយ​ចំណុច​ទាំង​បី​ខាងលើ​នេះ​គឺជា​គុណសម្បត្តិ​ដែល Microsoft តែងតែ​ពិចារណា​លើ​ពេល​ដែល​ជ្រើសរើស​បុគ្គលិក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ