សេចក្តីថ្លែងការណ៍ព័ត៌មានកាលពីថ្ងៃពុធ បានឱ្យដឹងថា ទេសាភិបាលរងនៃធនាគារកណ្តាលអាស៊ាន បានបើកកិច្ចប្រជុំមួយនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ានម៉ា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងការផ្តល់សេវាកម្មដល់ធនាគារអាស៊ានជាមួយនឹងគម្រោងនៃកិច្ចការរូបិយវត្ថុអាស៊ាន ។
សន្និសីទអាស៊ានទី២២ នៃកិច្ចប្រជុំរបស់ទេសាភិបាលរងធនាគារកណ្តាលអាស៊ាន បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាទមីយ៉ាន់ម៉ា និងដឹកនាំដោយប្រទេសនេះផងដែរ ។ លទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវបានដាក់ស្នើទៅក្នុងកិច្ចប្រជុំធំរបស់អគ្គទេសាភិបាលនាពេលខាងមុននេះ ។
នៅគ្រានោះដែរ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១៨ ក៏ចាប់ផ្តើមធ្វើទ្បើងនៅក្នុងរដ្ឋធានីនៃប្រទេសនេះ និងមានរយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃអង្គារដើមសប្តាហ៍នេះ ដោយផ្តោតលើ២០ប្រធានបទរាប់ទាំងកិច្ចសហប្រតិបត្តិការនៃហិរញ្ញវត្ថុក្នុងចំណោមប្រទេសអាស៊ាន និងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ៕
ចែករំលែកព័តមាននេះ