ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ប្រជាធិបតេយ្យ​បើក​នីតិវិធី​ទម្លាក់​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​បើក​កាលពី​ថ្ងៃ​ទី​២៤​កញ្ញា​នៅ​ក្រុង​វ៉ា​ស៊​ន​តោន ដំណាក់កាល​ដំបូង​នៃ​ការ​ចោទប្រកាន់​ជា​មហោឡារិក ចំពោះ​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ដែល​ជាប់​សង្ស័យ​ថា ​បាន​ស្នើ​ដល់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឲ្យ​សើ​ុ​ប​អង្កេត​លើ​គូប្រជែង​នយោ​បាយ​របស់​លោក គឺ​លោក​JOE BIDEN​ជា​ថ្នូរ​នឹង​ជំនួយ​យោធា…

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​បើក​កាលពី​ថ្ងៃ​ទី​២៤​កញ្ញា​នៅ​ក្រុង​វ៉ា​ស៊​ន​តោន ដំណាក់កាល​ដំបូង​នៃ​ការ​ចោទប្រកាន់​ជា​មហោឡារិក ចំពោះ​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ដែល​ជាប់​សង្ស័យ​ថា ​បាន​ស្នើ​ដល់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឲ្យ​សើ​ុ​ប​អង្កេត​លើ​គូប្រជែង​នយោ​បាយ​របស់​លោក គឺ​លោក​JOE BIDEN​ជា​ថ្នូរ​នឹង​ជំនួយ​យោធា ដែល​នោះ​ជា​នីតិវិធី​កម្រ​មាន​មួយ​និង​ផ្ទុះ​ខ្លាំង តែ​តាម​មើលទៅ​ហាក់​មាន​វាសនា​តិច​ណាស់​ដែល​អាច​ឈាន​ទៅ​សម្រេច ការ​ដក​តំណែង​ប្រធានាធិបតី​។

ទោះបីជា​មានរឿង​ជា​ច្រើន​ដែល​នាំ​ឲ្យ​មានការ​រញ្ជួយ​បណ្ដា​ឆ្នាំ​ដំបូង នៃ​ការ​កាន់កាប់​សេត​វិមាន តែ​លើក​នេះ​ជា​ស្នូរ​រន្ទះ​នយោបាយ​មួយ តំណាង​ឲ្យ​ការ​វាយប្រហារ​លោក​ត្រាំ​កាន់តែ​ចំ​មុខ​។

ពេល​ទទួល​បាន​ដំណឹង​នោះ​នៅ​ក្រុង​ញូ​វ​យ៉​ក ជា​កន្លែង​លោក​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​អ​.​ស​.​ប លោក​ត្រាំ​បាន​បរិហារ​ភ្លាម​ៗ​ថា នោះ​ជា​អំពើ​អាប​ធ្មប់​មួយ​។ ប្រធាន​សភា​អា​មេ​រិ​ក​អ្នក​ប្រជាធិប​តេយ្យ លោកស្រី​ណា​ន​សី​ុ​ពី​ឡូ​សី​ុ​ប្រកាស​ថា ពេល​នេះ​ខ្ញុំ​សូម​ប្រកាស​ថា សភា​បាន​ចាប់​បើក​ការ​ស៊ើ​ប​អង្កេត​ជា​ផ្លូវការ​មួយ សម្រាប់​នីតិ​វិធីដក​តំណែង​ប្រធានាធិបតី​។ ក្នុង​សង្កថា​មួយ​ឯ​សភា​លោកស្រី​ណា​ន​សី​ុ​បាន​ចោទប្រកាន់​ថា បណ្ដា​អំពើ​របស់​ប្រធានាធិបតី រហូត​មក​ទល់​ថ្ងៃនេះ​បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​។

ខណៈ​សល់​ពេល​តែ​ប្រមាណ​៤០០​ថ្ងៃ​ទៀត ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក នា​ខែវិច្ឆិកា​ឆ្នាំ​២០២០ ការ​ប្រើ​នីតិវិធី​នោះ​នាំ​ឲ្យ​មាន​ភាព​មិន​ប្រាកដប្រជា នឹង​នាំ​ឲ្យ​លោក​ត្រាំ​ជួប​ការ​លំបាក​ប្រសិនបើ​លោក​បន្ទរ​ឈរឈ្មោះ ជា​បេក្ខជន​ដើម្បី​ដណ្ដើម​អាណត្តិ​ទី​២​។

ក្រោម​ការ​គាបសង្កត់​ទីបំផុត​លោក​ត្រាំ​យល់ព្រម​ចេញផ្សាយ​ខ្លឹមសារ​នៃ​ការ​ពិភាក្សា​របស់​លោក ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លើ​រឿង​ស្នើ​ដល់​ប្រធានាធិបតី​រូប​នោះ ស៊ើប​អង្កេត​លើ​លោក​JOE BIDEN​និង​កូនប្រុស​លោក​HUNTER BIDEN ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឧស្ម័ន​អ៊ុយ​ក្រែ​ន​មួយ​ពេល​ឪពុក​លោក​ជា​អនុ​ប្រធានាធិបតី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ