ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋប្រមាណ​៩០នាក់​ធ្វើ​សកម្ម​ភាព​ដក​ដំណាំ​អំពៅ​របស់​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​ក្នុង​ខេត្ត​ព្រះ​វិហារ​

11 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖ ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​៩០​នាក់​ ភាគ​ច្រើន​ជា​ស្ត្រី​រស់​នៅ​ឃុំ​ប្រមេរ​​ ស្រុក​ត្បែង​មាន​ជ័យ​ ដឹក​នាំ​ដោយ​បុគ្គ​លិ​ក​របស់​អង្គ​ការ​មួយ​ប្រចាំ​ខេត្ត​ព្រះ​វិហារ​ធ្វើ​សកម្ម​ភាព​ដក​ដំណាំ​អំពៅ​ទើប​តែ​ដាំ​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១ មេសា ២០១៤ របស់​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​ដែល​រាជ​រដ្ឋា​ភិ​បាល​អនុ​ញ្ញាត​ឱ្យ​ធ្វើ​វិនិយោគ​ដំណាំ​អំពៅ​ ផលិត​ស្ករសរប​ស់​ក្រុម​ហ៊ុន​រ៉យ​ហ្វេង​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ពោធិ៍ទាប​ ស្រុក​ឆែប​ ។

ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ដែរ​តាម​ប្រជា​ពលរដ្ឋ​ដែល​បាន​ធ្វើ​សកម្ម​ភាព​ដក​ដំណាំ​អំពៅ​របស់​ក្រុម​ហ៊ុន​ខាង​លើ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ និង​ដាំ​ដំណាំ​អំពៅ​នៅ​លើ​ដី​របស់​ពួក​គេ​ ទើប​ពួក​គេ​បាន​នាំ​គ្នា​ប្រមាណ​៣ភូមិ​ក្នុង​ឃុំ​ប្រមេរ មក​ធ្វើ​ការ​ហាម​ឃាត់​ដក​ដំណាំ​អំពៅ​ និង​ផ្អាក​មិន​ឱ្យ​ក្រុម​ហ៊ុន​ខាង​លើ​ដាំ​ដំណាំ​បន្ត​ទៀត​​។

ពាក់​ព័ន្ធ​រឿង​នេះ​ដែរ លោក​ជំទាវ ខូយ ប៊ុន​ថាន អភិ​បាល​រង​ខេត្ត​ព្រះ​វិហារ​​​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​ឃើញ​សកម្ម​ភាព​ប្រជា​ពលរដ្ឋ​កំពុង​ឃាត់​គ្រឿង​ចក្រ​ដាំ​ដំណាំ​ និង​បាន​ដក​ដំណាំ​អំពៅ​អស់​ប្រមាណ​ជា​៣​ហិកតា​ និង​ធ្វើ​ឱ្យ​ខូច​ខាត​ដំណាំ​អំពៅ​ប្រមាណ​ជាង​៣៦​ហិកតា​។ លោក​ជំទាវ​ខូយ ប៊ុន​ថាន​ បន្ត​ទៀត​ថា ការ​ធ្វើ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ គឺ​លើ​ផ្ទៃ​ដី​សាធារណៈរបស់​រដ្ឋ​មិន​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ឡើយ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​តូច​ចេះ​តែ​ធ្វើ​ការ​អុក​ឡុក​មិន​ឱ្យ​ក្រុម​ខាង​លើ​ធ្វើ​ការ​វិនិយោគ​ដោយ​ទុក​ដី​ទាំង​អស់​នោះ​ដល់​ពួក​គាត់​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព