ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Option 1: Nokia X បានបង្ក​ភាពភ្ញាក់​ផ្អើល​ជាមួយ​ក្រុម Zombies និងកម្មវិធី Andriod

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្មីៗកន្លង​មកនេះ នៅតាម​ដងវិថី​ធំៗ និងនៅតាម​ទីប្រជុំជន​មួយចំនួន​ក្នុងរាជ​ធានីភ្នំពេញ យើង​សង្កេត​ឃើញមាន​មនុស្ស​ស្លៀកពាក់​តុបតែង​ជារូប Zombies និង​រូប​តុក្កតា​ប្លែកៗ​ជាច្រើន​តំណាងឲ្យ​ហ្គេម និងកម្ម​វិធី Android ល្បីៗ ដែល​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីប្រជា​ជន​នៅ​តាម​តំបន់​ទាំង​នោះ។ សកម្ម​ភាព​នេះ គឺ​ជា​កម្ម​វិធី​ផ្សព្វ​ផ្សាយ​ទូរស័ព្ទ Nokia X ម៉ូដែល​ថ្មីដ៏​ទំនើប និងស៊ីវិល័យ​បំផុត ដែលបាន​ផ្តល់​

រាជធានីភ្នំពេញ ៖ ថ្មីៗកន្លង​មកនេះ នៅតាម​ដងវិថី​ធំៗ និងនៅតាម​ទីប្រជុំជន​មួយចំនួន​ក្នុងរាជ​ធានីភ្នំពេញ យើង​សង្កេត​ឃើញមាន​មនុស្ស​ស្លៀកពាក់​តុបតែង​ជារូប Zombies និង​រូប​តុក្កតា​ប្លែកៗ​ជាច្រើន​តំណាងឲ្យ​ហ្គេម និងកម្ម​វិធី Android ល្បីៗ ដែល​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីប្រជា​ជន​នៅ​តាម​តំបន់​ទាំង​នោះ។ សកម្ម​ភាព​នេះ គឺ​ជា​កម្ម​វិធី​ផ្សព្វ​ផ្សាយ​ទូរស័ព្ទ Nokia X ម៉ូដែល​ថ្មីដ៏​ទំនើប និងស៊ីវិល័យ​បំផុត ដែលបាន​ផ្តល់​ឱកាស​ដល់​អតិថិ​ជន Nokia ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់​បានស្វែង​យល់​អំពីបច្ចេ​ក​វិជ្ជាថ្មី​លំដាប់ថ្នាក់​ពិភពលោក​របស់​ទូរស័ព្ទ Nokia X ដែល​បាន​មកដល់​កម្ពុជា​ថ្មីៗ​នេះ។

លក្ខណៈ​ពិសេស​បំផុតរបស់​ទូរស័ព្ទ Nokia X ស៊េរីថ្មី គឺអាច​ប្រើ​កម្មវិធី Android និង​កម្មវិធី Microsoft ដែលមាន​ស្រាប់​ដូចជា Onedrive, Skype, Bing និង Outlook ។ វាមាន​អេក្រង់ LCD ដ៏ភ្លឺថ្លាទំហំ​4អ៊ីញ ប្រើ​បច្ចេកវិជ្ជា IPS ផ្តល់នូវ​រូបភាព​ម៉ដ្ឋច្បាស់​ល្អ រឹងមាំ ធន់មិនឆ្កូត។ មាន​ល្បឿន​ដំណើរ​ការ​លឿន Dual Core 1GHz និង​បច្ចេកវិជ្ជា Fastlane បានជួយ​ឲ្យ​ប្រព័ន្ធ​ទូរស័ព្ទ​ដំណើរការ​កាន់តែ​លឿន ងាយស្រួល​ដំណើរការ​កម្មវិធី និងហ្គេមធំៗ។ លោក​អ្នកក៏​អាចទាញ​យក​កម្មវិធី​ជាច្រើន​ទៀត ពី Nokia Store និង App Stores ។ ជាពិសេស វាមាន​ស៊ីមពីរ ស៊ីថ្មតិច។ ដោយ​សារ​លក្ខណៈ​ថ្មី​ពិសេសៗ​របស់​ទូរស័ព្ទ Nokia X បានធ្វើ​ឲ្យមាន​ភាពល្បី​ល្បាញ និងពេញ​និយម​បំផុត ហើយត្រូវបាន​គេចាត់​ទុកថា Nokia X ជាទូរស័ព្ទ
Smartphone ដែល​អតិថិជន​កម្ពុជា​កំពុង​ទន្ទឹង​រង់ចាំ។