ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក ​សម្តេចតេជោ ​​ហ៊ុន សែន​ នឹងអញ្ជើញ​ទៅចូលរួមកិច្ច​ប្រជុំ​កំពូល​លើក​ទី​២​ នៃ​គណៈ​កម្ម​ការ​​ទន្លេ​មេគង្គ​នៅ​ទីក្រុង​ហូជីមីញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ តាមការ​អញ្ជើញរបស់លោក​ ង្វៀន តាន់យ៉ុង ​នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ សម្តេច​អគ្គមហាសេនាបតីតេ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី០៤​ មេសា​ ២០១៤ ​នឹងដឹកនំាគណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញទៅចូលរួម​កិច្ចប្រជុំ​កំពូលលើកទី២ ​នៃគណៈកម្មការទន្លេមេគង្គ​ ក្រោមប្រធានបទ ​” ទឹក-ឋាមពល​ និង​សន្តិសុខស្បៀង​ក្នុង​បរិបទ​បំរែបំរួល​អាកាសធាតុ​​សម្រាប់​អាងទន្លេមេគង្គ ​” ដែលនឹងប្រព្រឹត្តទៅ​ពីថ្ងៃទី០៤​ដល់ថ្ងៃទី០៥មេសា ​នៅទីក្រុងហូជីមីញ ។

យោងតាម​សេចក្តីជូនព័ត៌មាន​របស់ក្រសួង​ការបរទេស ​និង សហប្រតិបត្តិការអន្តរជាតិ​របស់ប្រទេស​កម្ពុជាបានបញ្ជាក់ឲ្យដឹងថា ​គណៈប្រតិភូ​ដែលអមដំណើរ​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ រួមមាន៖ លោក លឹម គានហោ​ រដ្ឋមន្រ្តី​ក្រសួងធនធានទឹក​និងឧតុនិយម​ និងជាប្រធាន​គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា​ លោក សាយ សំអាល់​ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និងសមាជិកដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។​

សេចក្តីជូនព័ត៌មាន​ដដែល​ក៏បានបញ្ជាក់ទៀតថា ​កិច្ចប្រជុំកំពូលខាងលើនេះ ​នឹងពិភាក្សាលើ​បញ្ហាមួយចំនួន​ស្តីពីកាលានុវត្តភាព​ និង ​បញ្ហាប្រឈមសម្រាប់​អាងទន្លេមេគង្គ ​និង​ តួនាទី​របស់​​គណៈកម្មការ​ទន្លេមេគង្គ ​សម្រាប់ការអភិវឌ្ឍ​ប្រកបដោយចីរភាព​ និងកិច្ចសហប្រតិបត្តិកា​រថ្នាក់តំបន់​ ដើម្បីជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រកប​ដោយចីរភាព​នៃទន្លេមេគង្គ​ ក្នុងបរិបទ​នៃកំណើន​តម្រូវការធនធាន​ធម្មជាតិ​សម្រាប់ការអភិវឌ្ឍ ​និង ​ការប្រែប្រួល​អាកាសធាតុ ៕