ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ហិរញ្ញ​វត្ថុ​តាម​ប្រព័ន្ធ​អុីន​ធើរ​ណេត​កំពុង​ធ្វើ​ឱ្យ​ធនា​គារ​ចិន​រង្គោះ​រង្គើ

11 ឆ្នាំ មុន

អ្នក​វិភាគ​នៅ​ហុង​កុង​បាន​លើក​ឡើង​ថា​ ភាព​ធន់​នឹង​ការ​ប៉ះ​ទង្គិច​នៃ​ការ​កើន​ឡើង​នូវ​ប្រជា​ប្រិយ​ភាព​លើ​វិស័យ​ហិរញ្ញ​វត្ថុ​តាម​ប្រព័ន្ធ​អុីន​ធើរ​ណេត​របស់​ធនា​គារ​ចិន​ មក​ទល់​នឹង​ពេល​នេះ​ មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ ហើយ​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​នេះ​ នឹង​នាំ​ឱ្យ​វិស័យ​ឧស្សាហ​កម្ម​ចាប់​យក​និន្នា​ការ​ដូច​គ្នា​ ។​

នា​ដំណាច់​ខែ​មីនា​ កន្លង​ទៅ​ថ្មីៗ​នេះ​ យ៉ាង​ហោច​ណាស់​ក៏​មាន​ធនា​គារ​ចំនួន​១១​ បាន​ចេញ​ផ្សាយ​ពី​របាយ​ការណ៍​នៃ​លទ្ធ​ផល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ផង​ដែរ​ ។​ ធនា​គារ​ទាំង​នោះ​បាន​បង្ហាញ​ពី​កំណើន​នៃ​ប្រាក់​ចំណេញ​សុទ្ធ​របស់​ខ្លួន​១៣,៩%​ ជា​មធ្យម​នៅ​ក្នុង​ឆ្នាំ​២០១៣​ គឺ​មាន​កម្រិត​ទាប​ជាង​ឆ្នាំ​មុន​ ត្រឹម​តែ​៣%​ប៉ុណ្ណោះ​ ។​ ទាំង​នេះ​ក៏​ដោយ​សារ​តែ​ការ​លេច​មុខ​ឡើង​នៃ​វិស័យ​ហិរញ្ញ​វត្ថុ​តាម​អុីន​ធើរ​ណេត​ ។​
លោក​ Grace Wu អ្នក​វិភាគ​របស់​ក្រុម​ហ៊ុន​ Daiwa Securities Group Inc. បាន​បង្ហើប​ឱ្យ​ដឹង​ថា​ «ដោយ​សារ​តែ​ការ​បង្កើន​ខ្ទង់​ចំណាយ​លើ​ការ​ផ្តល់​ឥណ​ទាន​ វិស័យ​ធនា​គារ​បាន​មើល​ឃើញ​ពី​កំណើន​នៃ​ប្រាក់​ចំណេញ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​ មាន​កម្រិត​យឺត​ជាង​ឆ្នាំ​មុន​ទៅ​ទៀត​ គឺ​កម្រិត​ចំណេញ​កំពុង​តែ​រួម​តូច​ទៅៗ​» ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​ហ៊ុន​អុីន​ធើរ​ណេត​ ដែល​បាន​អនុវត្ត​កម្ម​វិធី​ហិរញ្ញ​វត្ថុ​នេះ​ រួម​មាន​ ក្រុម​ហ៊ុន​ Tencent Inc, ក្រុម​ហ៊ុន​ Baidu Inc និង​ Sina Corp មាន​គោល​ការណ៍​ប្រហាក់​ប្រហែល​គ្នា​ គឺ​ការ​ដក​ប្រាក់​បញ្ញើ​ចេញ​ពី​គណ​នេយ្យ​ធនា​គារ​ ដោយ​គ្មាន​កាល​កំណត់​ ហេតុ​ដូច្នេះ​ហើយ​ ទើប​បណ្តាល​ឱ្យ​ខ្ទង់​ចំណាយ​របស់​ធនា​គារ​កើន​ឡើង​ ។​ នៅ​ដំណាច់​ខែ​កុម្ភៈ​កន្លង​មក​ ទីផ្សារ​ឥណ​ទាន​នៃ​រូយ​បិយ​វត្ថុ​របស់​ប្រទេស​ចិន​ បាន​កើន​ឡើង​២២៦,៨១​ពាន់​លាន​ដុល្លារ​អាមេរិក​ គឺ​ខ្ពស់​ជាង​ខែ​ឧសភា​ ឆ្នាំ​២០១៣​ ដល់​ទៅ​២,៥​ដង​ ៕​