ទូរទស្សន៍អាមេរិក CBS រាយការណ៍ថា មានការបង្ខំចុះយ៉ាងបះសក់មួយរបស់យន្ដហោះ១គ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ DELTA អាមេរិក ដែលហោះមកពីអាត្លង់តា កាលពីយប់ថ្ងៃទី២ មេសា នៅព្រលានយន្ដហោះ JOHN FITZGERALD KENNEDY (JFK)ក្រុងញូវយ៉ក ដោយចុះក្នុងវាលស្មៅព្រោះមានបញ្ហានៃប្រព័ន្ធទឹក ។
យន្ដហោះនេះដែលត្រូវទៅចុះនៅព្រលានយន្ដហោះក្រុង GUARDIA បានហោះងាកមករកព្រលានយន្ដហោះ JFK វិញមកពីបញ្ហាប្រព័ន្ធទឹកដែលក្រុមយានិកកំណត់ដឹង ។ ប្រព័ន្ធទឹកប្រើសម្រាប់ហ្វ្រាំង ហើយអ្នកបើកយល់ថា មានតែងាកមកចុះនៅព្រលានយន្ដហោះ JKK ទេ ព្រោះព្រលាននោះមានផ្លូវចុះឡើងវែង ។ យន្ដហោះអាចចុះ តែរត់រហូតដល់ផុតផ្លូវចូលទៅក្នុងវាលស្មៅទៀតទើបឈប់ ។ ក្នុងចំណោមអ្នកដំណើរទាំង១១៨នាក់ពុំមាននរណាម្នាក់ត្រូវរបួសឡើយ ៕
ចែករំលែកព័តមាននេះ