ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ស្រះ​ចក​ឃាត់​ខ្លួន​ជន​សង្ស័យ​គាស់ផ្ទះ​២នាក់ និង​ដកហូតម៉ូតូ៤គ្រឿង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ២នាក់​​ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ស្រះ​​ចក​ចាប់ខ្លួន​ បន្ទាប់ពី​ធ្វើសកម្មភាពគាស់ផ្ទះប្រជា​ពលរដ្ឋ​លួច​​​យក​ម៉ូតូ ហើយត្រូវ​សមត្ថ​កិច្ចដកហូត​ម៉ូតូចំនួន៤គ្រឿងមកវិញ កាលពី​វេលាម៉ោង៣ឈាន​ចូលថ្ងៃទី៣ មេសា ២០១៤​ ស្ថិត​នៅ​​ផ្ទះ​លេខ​១៨​បេ មហាវិថីសហព័ន្ធ​រុស្សីុ ភូមិ៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​ប្រភព​បាន​ឱ្យ​ដឹងថា ​លោកមេប៉ុស្តិ៍រដ្ឋបាលស្រះចក​បានដឹកនាំកម្លាំ​ងចុះល្បាតក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ លុះមក​ដល់​ចំណុច​ខាង​លើ​ ក៏ប្រទះឃើញ​ជនសង្ស័យ២នាក់អង្គុយលើម៉ូតូ២គ្រឿង ដោយមានការ​សង្ស័យកម្លាំងសមត្ថកិច្ចក៏ធ្វើការសាកសួរ និងត្រួតពិនិត្យ ។ ស្រាប់​តែជនសង្ស័យបាន​នាំគ្នាជិះម៉ូតូគេចខ្លួន ​ហើយស្របពេលនោះក៏​មាន​ជនសង្ស័យ២ទៀត​ កំពុង​បណ្តើរម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ចេញពីប្រឡោះជញ្ជាំងស័ង្កសី (ដែលជននេះគាស់​អស់សន្លឹក) មកក្រៅ ពេលនោះសមត្ថកិច្ចឃាត់ខ្លួននិងដកហូតម៉ូតូ​​បាន​តែម្តង ។

ព័ត៌​មាន​លម្អិតនឹងផ្សាយជូននៅលើ​ទំព័រ​​កាសែត​កោះសន្តិភាព