តាមការលើកឡើងរបស់ធនាគារអភិវឌ្ឍន៍អាសុី ហៅកាត់ថា ADB បានបញ្ជាក់ថា GDP របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០១៤នេះ កើនឡើងខ្ពស់ជាងឆ្នាំមុន ស្មើនឹង៧,៣% ។ ប៉ុន្តែក៏ងាយនឹងបាត់បង់ទៅវិញផងដែរ ដោយសារអតុល្យភាពនៃម៉ាក្រូសេដ្ឋកិច្ច ។
លោក Sandra Nicoll អគ្គនាយកធនាគារអភិវឌ្ឍន៍អាសុី ប្រចាំប្រទេសឡាវ បានបង្ហើបឱ្យដឹងថា «សេដ្ឋកិច្ចរបស់ឡាវ នៅតែស្ថិតក្នុងចំណោមប្រទេសលំដាប់កំពូលក្នុងតំបន់ដែលមានលក្ខខណ្ឌនៃកំណើនសេដ្ឋកិច្ច» ។
តាមរបាយការណ៍របស់ ADB បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ឡាវ ក្នុងឆ្នាំនេះ ធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០១៣ កើនឡើង៧,៦% ម្យ៉ាងទៀតកំណើនដ៏ខ្លាំងក្លានោះគឺ ដោយសារតែនយោបាយនៃការពង្រីករូបិយប័ណ្ណ និងសារពើពន្ធរបស់ប្រទេស ។ ក្នុងនោះផ្នែកសេវាកម្មពង្រីកបាន៩% និង១២% ទៀត ជាការបង្កើនអត្ថប្រយោជន៍ពីភ្ញៀវទេសចរដែលមកស្នាក់នៅសណ្ឋាគារ ភោជនីយដ្ឋាន និងប្រើប្រាស់មធ្យោបាយដឹកជញ្ជូននានា ។
កាលពីឆ្នាំ២០១៣ ប្រទេសឡាវ ពង្រីកបានវិស័យរ៉ែ និងថាមពលអុីដ្រូសែន ក្នុងកម្រិតយឺតជាងឆ្នាំមុនទៅទៀត ។ ទិន្នផលអុីដ្រូសែន កើនឡើង៣,៦% ផលិតកម្មទង់ដែង និងស្ពាន់កើនប្រហែល៣,៥% រីឯផលិតកម្មមាស កើន៦,៦% ។ វិស័យកសិកម្មកើន២,៧% បើទោះជាមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងត្រីមាសទី៣ យ៉ាងណាក្តី ។ អតិផរណារបស់ឡាវ ក្នុងឆ្នាំ២០១៣ ៦,៤% ដែលស្ថិតនៅពីក្រោយនៃអត្រាកំណើន GDP ៧,៦% ។
នៅថ្ងៃអនាគត ADB បានព្យាករថា លំហូរនៃការវិនិយោគនៅក្នុងវិស័យរ៉ែ និងថាមពលអុីដ្រូសែន និងសំណង់ នឹងបន្តដំណើរទៅមុខទៅតាមកំណើន GDP ជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេស និងការប្រើប្រាស់វិស័យឯក ជន ។ ចំណែកវិស័យសេវាកម្ម ទំនងជានឹងមានឥទ្ធិពលលើសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ ដោយភាពអវិជ្ជមាន ។ ម្យ៉ាងទៀត អតិផរណា ត្រូវបានគេរំពឹងថា នឹងទទួលបាន៥,៥% ពេញមួយឆ្នាំ២០១៤ ដែលមានកម្រិតទាបជាងតួលេខ៦,៤% នៃឆ្នាំ២០១៣ ៕
ចែករំលែកព័តមាននេះ