ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​កដ្ឋាន​ចារកម្ម​ឆ្មក់ចូល​ឆែកឆេរ​ភូមិគ្រឹះ​នៅ​បឹង​កក់​ទី២​ឃាត់​ជនជាតិកូរ៉េ​១៥នាក់​ ពាក់​ព័ន្ធ​បើក​ល្បែង​​ស៊ីសង​តាម​ប្រពន្ធ​័អីុនធើ​ណេត

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេ​ញ ៖ ភូមិគ្រឹះ​មួយ​កន្លែងនៅ​សង្កាត់បឹងកក់​ទី២ ខណ្ឌទួលគោក​ត្រូវបាន​កម្លាំងនគរ​បាល នាយកដ្ឋាន​ចារកម្ម​ នៃ​ក្រសួង​មហាផ្ទៃ​ សហការជាមួយ​​ ​កម្លាំងនគរ​បាលមូល​ដ្ឋាន​ ឆ្មក់​ចូលឆែក​ឆេរ​​បង្ក្រាបល្បែង​ស៊ីសង​ខុស​ច្បាប់តាម​ប្រព័ន្ធ​អីុន​ធើ​ណេ​ត​ហើយ​ឃាត់ខ្លួន​ ​បានជន​ជាតិកូរ៉េ​​​ចំនួន១៥នាក់​​ដែលគេសង្ស័យ​​ជាមេក្លោង​ក្នុងការបើក​​ល្បែង​ស៊ីសង​​នៅក្រៅ​​ប្រទេស។

រាជ​ធានី​ភ្នំពេ​ញ ៖ ភូមិគ្រឹះ​មួយ​កន្លែងនៅ​សង្កាត់បឹងកក់​ទី២ ខណ្ឌទួលគោក​ត្រូវបាន​កម្លាំងនគរ​បាល នាយកដ្ឋាន​ចារកម្ម​ នៃ​ក្រសួង​មហាផ្ទៃ​ សហការជាមួយ​​ ​កម្លាំងនគរ​បាលមូល​ដ្ឋាន​ ឆ្មក់​ចូលឆែក​ឆេរ​​បង្ក្រាបល្បែង​ស៊ីសង​ខុស​ច្បាប់តាម​ប្រព័ន្ធ​អីុន​ធើ​ណេ​ត​ហើយ​ឃាត់ខ្លួន​ ​បានជន​ជាតិកូរ៉េ​​​ចំនួន១៥នាក់​​ដែលគេសង្ស័យ​​ជាមេក្លោង​ក្នុងការបើក​​ល្បែង​ស៊ីសង​​នៅក្រៅ​​ប្រទេស។

ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ស៊ីសង​នេះ បានធ្វើ​ឡើង កាល​ពីវេលា​ម៉ោង ៣​និង​៣០នាទីរសៀល​ថ្ងៃទី២ ​ខែមេសា​​ឆ្នាំ២០១៤​នៅភូមិគ្រឹះ​លេខ៦៩ ផ្លូវលេខ​៣១៣ ក្រោមកា​រដឹកនាំដោយ​ព្រះលោកសៀង​ សុខព្រះរាជ្ញា​រងអមសាលា​ដំបូងរាជធា​នីភ្នំពេញ។ភូមិគ្រឹះ​ដែលសមត្ថកិច្ចចុះ​ឆែកឆេរនេះ​ ​ត្រូវបានអាជ្ញាធរ​មូលដ្ឋានអោយ​ដឹងថា ​ជាផ្ទះលោកឧត្តម​សេនីយ៍យោធា​​ម្នាក់ដែល​បានជួល​ទៅអោយជន​ជាតិរ៉េជា​យូមកហើយ​ ដើម្បីបើក​ល្បែង​ស៊ីសង​ នៅក្រៅ​ប្រទេស។

តាមព័ត៌​មានឱ្យ​ដឹងថា ដោយមានការ​ស្រាវជ្រាវ​ ​ពីមន្រ្តីចារកម្ម​ក្រសួងមហា​ផ្ទៃដឹងថា ​ ភូមិគ្រឹះខាង​លើបើក​ល្បែង​ស៊ីសង សមត្ថ​កិច្ចបាន​ ​រាយការណ៍ ​​ទៅព្រះរាជ​អាជ្ញាអម​សាលាដំបូង​ ​រាជធានីភ្នំពេញ​ចុះទៅបង្ក្រាប​តែម្តង។តាមព័ត៌មាន​ឱ្យ​ដឹងថាជន​ជាតិកូរ៉េ​​ចំនួន១៥​នាក់ត្រូវបាន​ឃាត់ខ្លួន​រួម​ទាំងវត្ថតាង​មួយចំនួន​ទៀត​ដែរពាក់ព័ន្ធ​​បើកល្បែង​ស៊ីសងមួយ​ចំនួនទៀត​​ត្រូវ​បាន​ដក​ហូត បញ្ជូនទៅកាន់​​នាយកដ្ឋានចារកម្ម​ដើម្បី ​​សាកសួរ។ ក្រៅពីជនជាតិកូរ៉េ​សមត្ថកិច្ចក៍បាន​នាំខ្លន ស្រ្តីខ្មែរ​ចំនួន​​២នាក់​​ផង​ដែរ។

​ទោះបីជាយ៉ាង​ណាសមត្ថកិច្ច​ពុំបានផ្តល់ព័ត៌​មានជុំវិញការបង្ក្រាប​ល្បែងស៊ីសង​ថ្នាក់អន្តរជាតិ​នោះឡើយ​។ ដោយ​ក្រុម​អ្នក​យក​ព័ត៌មាន​​ពុំអនុញ្ញាត្តិ​អោយហើយ​​សមត្ថកិច្ច​ក៍បានគំរាម​​បោកម៉ាស៊ីន​ថតភ្នាក់​​ទូរទស្សន៍បាយ័ន​ម្នាក់​នៅពេល​ដែលថត​​ពីខាង​ក្រៅ​ខណៈ​ ពេលដែល​លោកស័ក្កបី​មួយរូបបាន​បើទ្វារអោយ​រថយន្តចេញ​។ ជនសង្ស័យ​ត្រូវបានបញ្ជូន​​ទៅកាន់នាយកដ្ឋាន​​យ៉ាង​អាថ៌​កំបាំង​បំផុត។

គួរបញ្ជាក់ថា​កន្លង​មកជនបរទេស​បានយកប្រទេស​កម្ពុជាជាទីកន្លែង​បើកល្បែង​ហើយស៊ីសង​នៅក្រៅ​ប្រទេស ព្រមទាំង​​បើក​កន្លែង​ចាប់ជម្រិត​ទាប្រាក់​ទាំងហ្វូងៗ​ហើយបង្ក្រាប​មិនចេះ​អស់។ ជូនកាល​ពេលទៅ​បង្ក្រាបមាន​អ្នកផ្តល់តំណឹង​ក៍មាន​ដែរ។ ក្នុងការជួល​ទីតាំងបើក​ល្បែងគឺជន​បរទេស​ជួលសុទ្ធ​តែភូមិគ្រឹះ​ដើម្បីងាយ​​ស្រួលបិទបាំង ។