អ្នកគាំទ្រលេងផ្លូវចិត្តដល់ថ្នាក់ Paul Pogba ទិញឆ្កែការពារជិត២ម៉ឺនដុល្លារ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករខ្សែបម្រើរបស់ក្លិបបិសាចក្រហម Paul Pogba បានទិញឆ្កែការពារតម្លៃ ១៥០០០ផោន ក្រោយពីត្រូវបានអ្នកគាំទ្ររបស់…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករខ្សែបម្រើរបស់ក្លិបបិសាចក្រហម Paul Pogba បានទិញឆ្កែការពារតម្លៃ ១៥០០០ផោន ក្រោយពីត្រូវបានអ្នកគាំទ្ររបស់…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករខ្សែបម្រើរបស់ក្លិបបិសាចក្រហម Paul Pogba បានទិញឆ្កែការពារតម្លៃ ១៥០០០ផោន ក្រោយពីត្រូវបានអ្នកគាំទ្ររបស់ Manchester United ដៅមុខសញ្ញាច្រើនពេក ។
ខ្សែបម្រើអាយុ២៦ឆ្នាំរូបនេះបានទិញឆ្កែពីអ្នកជំនាញខាងហ្វឹកហាត់ Chaperone K9 ។ គេបានសម្រេចចិត្តទិញឆ្កែមកការពារខ្លួន ក្រោយពីឃើញមានអក្សរសរសេរនៅតារាងហ្វឹកហាត់ថា «Pogba Out» ដែលមានប្រែថា «Pogba ចាកចេញទៅ»។ វាត្រូវបានសរសេរដោយអ្នកគាំទ្ររបស់ក្លិប Man Utd ។
កន្លងមកមានករណីសម្លាប់នៅជិតវីឡារបស់ Pogba ដែលពេលនោះមានការស្លាប់របស់ Youseff Makki អាយុ១៧ឆ្នាំ ដោយការចាក់សម្លាប់ កាលពីខែមិនា។ គ្រូបង្វឹកលោក Richard Arnold បានប្រាប់ថា៖ «កីឡាករបាល់ទាត់គឺជាមុខសញ្ញា។ ពួកគេចង់បានអ្វីដែលអាចការពារក្រុមគ្រួសារឱ្យមានសុវត្ថិភាព»។
គួរបញ្ជាក់ផងដែរថា Pogba កាលពីប៉ុន្មានខែមុន មានបំណងចង់ចាកចេញពី Man Utd ទៅលេងនៅក្លិបផ្សេង ដោយសារតែគេចង់សាកនូវអ្វីដែលថ្មី។ តែក្រោយមកមិនដឹងជាមានអ្វីកើតឡើង គេក៏បានសម្រេចចិត្តនៅក្លិបនេះបន្តទៀត ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ