ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ​ ប៊ុន​​សង់​ អាច​​បន្ត​សន្លប់​​ក្រោម​​កណ្តាប់​​ដៃ​ ឡៅ​​ ចន្ទ្រា​ ​ខណៈ​ខុន​ ស៊ីចាន់​ ​និង​​យស់​ ​សំអាល់​ មិន​ហ៊ាន​អួត​រៀង​​ខ្លួន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សមាស​ភាព​គូ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​លីអូ​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ CTN នា​រសៀល​ថ្ងៃសៅរ៍​ ទី​៥​ មេសា​ ស្អែក​នេះ​ ជ័យ​ ប៊ុនសង់ មក​ពី​ក្លិប​ខេមរិន្ទ​មាន​ឫទ្ធិ​ ត្រូវបាន​អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគ​ច្រើន​គិត​ថា អាច​បន្ត​សន្លប់​នៅ​ក្រោម​កណ្តាប់​ដៃ​ ឡៅ​ ចន្ទ្រា​ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ មិន​ខាន​ឡើយ

រាជ​ធានី​ភ្នំ​ពេញ​ ៖ សមាស​ភាព​គូ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​លីអូ​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ CTN នា​រសៀល​ថ្ងៃសៅរ៍​ ទី​៥​ មេសា​ ស្អែក​នេះ​ ជ័យ​ ប៊ុនសង់ មក​ពី​ក្លិប​ខេមរិន្ទ​មាន​ឫទ្ធិ​ ត្រូវបាន​អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគ​ច្រើន​គិត​ថា អាច​បន្ត​សន្លប់​នៅ​ក្រោម​កណ្តាប់​ដៃ​ ឡៅ​ ចន្ទ្រា​ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ មិន​ខាន​ឡើយ​ ខណៈ​ខុន ស៊ីចាន់​ មក​ពី​​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ និង​យស់ សំអាល់​​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍​សាត់​ ជួបគ្នា​លើក​នេះ​អត់​មាន​ខាង​ណា​ហ៊ាន​អួត​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​ឈ្នះ​ឡើយ ។​​

ជ័យ​ ប៊ុនសង់​ ស្ថិត​ក្នុង​សភាព​វេទនា​បំផុត​ ដោយ​ប្រកួតបាន​​៣​លើក​ត្រូវ​គូ​​ប្រកួត​វាយ​ឱ្យ​សន្លប់​ទាំង​៣​លើក​ ។ លើក​ទី​១​ ត្រូវ​ យស់ សំអាល់​ ទាត់​ឱ្យ​ខូច​ជើង​មិន​អាច​ប្រកួត​កើត​នៅ​ត្រឹម​ទឹក​ទី​១​ លើក​ទី​២ ត្រូវ​ ឆាយ មាស​ មក​ពី​ក្លិប​សំរោង​កោង​ខេត្ត​បាត់​ដំបង​ វាយ​ឱ្យ​សន្លប់​នៅ​ទឹក​ទី​៤​ និង​លើក​ចុង​ក្រោយ​ចាញ់​សន្លប់​ទឹក​ទី​៣​ ក្រោម​ផ្លែ​ជង្គង់​របស់​ សុខ​ សុវណ្ណ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៣១​ ។​ ចំណែក​លើក​នេះ​មាន​ការ​វាយ​តម្លៃ​ជា​ទូទៅ​ថា ជ័យ​ ប៊ុនសង់​ មិន​អាច​គេច​ផុត​ពី​ចាញ់​សន្លប់​ក្រោម​ផ្លែ​កែង និង​ជង្គង់​របស់​ ឡៅ​ ចន្ទ្រា​ បាន​ឡើយ ដោយសារ​តែ​គេ​ដឹង​ថា ទាំង​ល្បិច​ប្រយុទ្ធ​ និង​កម្លាំង​ គឺ​មិន​អាច​ទៅ​រួច​ជាមួយ​ឡៅ ចន្ទ្រា​ ទេ ។ ឡៅ ចន្ទ្រា​ ពេល​​​នេះ​គេ​កំពុង​តែ​មាន​ពិន្ទុ​នាំ​មុខ​គេ​នៅ​ក្នុង​តារាង​ដាច់​តែ​ម្តង​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​​៣​លើក​ជាប់​គ្នា ។​ មិនតែ​បុ៉ណ្ណោះ​ នៅ​ក្នុង​ចំណោម​កីឡា​ករ​​ជើង​ខ្លាំង​​ទាំង​៨​រូប​​ ឡៅ ចន្ទ្រា​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ខ្លាំង​លើស​គេ​ ធ្វើ​ឱ្យ​គេ​ជឿ​ជាក់​ថា​ កីឡាករ​រូប​នេះ​នឹង​បន្ត​ឈ្នះ​លើក​នេះ​​ទៀត​មិន​ខាន​ ។​

ខុន ស៊ីចាន់​ និង​យស់ សំអាល់​ ជួប​គ្នា​លើក​នេះ​ទាំង​សង​ខាង​ស្ថិត​ក្នុង​ភាព​មន្ទិល​រៀង​ខ្លួន​ ដោយ​មិន​ហ៊ាន​អះ​អាង​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់-​ឈ្នះ​ឡើយ​ ដោយ​សារ​ពួក​គេ​មានសមត្ថភាព​ប្រហែល​គ្នា ។​ ៣ប្រកួត​​កន្លង​មក ខុន​ ស៊ីចាន់​ ឈ្នះ​១​ប្រកួត​ ចាញ់​២​ប្រកួត​ ឯ​យស់ សំអាល់​ ឈ្នះ​២​ប្រកួត​ ចាញ់​១​ប្រកួត​ ។ ដូច្នេះ​ ខុន ស៊ីចាន់​ បើ​លើក​នេះ​ចាញ់​ទៀត គឺ​អស់​ផ្លូវ​អ៊ុត​ហើយ​ ឯ​យស់ សំអាល់​ ​ស្ថិតនៅ​ក្នុង​ភាព​ប្រទាញ​ប្រទង់​នៅ​ឡើយ​ បើ​សិន​ជា​ចាញ់ ក៏​យ៉ាប់​បន្តិច​ដែរ​ តែ​បើ​សិន​ជា​ឈ្នះ​គឺ​មានសង្ឃឹម​ច្រើន​ក្នុង​ការ​​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ ៕