ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ឆេង​តម្លៃ​លក់​ផ្ទះ​នៅ​ប្រទេស​សិង្ហ​បុរី​បន្ត​ធ្លាក់​ចុះ​ក្នុង​ត្រី​មាស​ទី​1​នេះ​

11 ឆ្នាំ មុន

អាជ្ញា​ធរ​ស្តារ​ និង​អភិវឌ្ឍន៍​ទីក្រុង​របស់​ប្រទេស​សិង្ហ​បុរី​ បាន​ឱ្យ​ដឹង​ថា​ តម្លៃ​លក់​ផ្ទះ​របស់​ឯក​ជន​ក្នុង​ប្រទេស​នៅ​ត្រីមាស​ទី​១​ ឆ្នាំ​២០១៤​នេះ​ បាន​បន្ត​និន្នា​ការ​ធ្លាក់​ចុះ​២,៧​ពិន្ទុ​ ពី​ពិន្ទុ​២១៤,៣​នា​អំឡុង​ត្រី​មាស​ទី​៤​ ឆ្នាំ​២០១៣​ ធៀប​នឹង​ត្រី​មាស​ទី​១​ ឆ្នាំ​២០១៤​ មាន​២១១,៦​ពិន្ទុ​ ។​ តួលេខ​នេះ​តំណាង​ឱ្យ​ភាព​អវិជ្ជ​មាន​១,៣%​ ធៀប​នឹង​ត្រី​មាស​មុន​ធ្លាក់​ចុះ​០,៩%​ ។​

តម្លៃ​អចលន​ទ្រព្យ​នៃ​លំនៅ​ឋាន​ដែល​ពុំ​មែន​ជា​ដី​ឯក​ជន​នៅ​គ្រប់​ទីផ្សារ​ទាំង​អស់​ បាន​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​រយៈ​ពេល​ត្រី​មាស​ដំបូង​នេះ​ ។​ ចំណែក​តំបន់​សេដ្ឋ​កិច្ច​សំខាន់ៗ​តម្លៃ​ហាង​ឆេង​ផ្ទះ​ធ្លាក់​ចុះ​១,៣%​ បន្ទាប់​ពី​ត្រី​មាស​មុន​ធ្លាក់​ចុះ​២,១%​ ។​ លទ្ធ​ផល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​អវិជ្ជ​មាន​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ​ ។​ រីឯ​តម្លៃ​នៅ​ក្រៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ បាន​ធ្លាក់​ថ្លៃ​នៅ​ក្នុង​ត្រីមាស​ទី​២​ជា​បន្ត​បន្ទាប់​ ប្រមាណ​០,៣%​ ធៀប​នឹង​ការ​ធ្លាក់​ថ្លៃ​១%​ នៃ​ត្រី​មាស​មុន​ ។​ នៅ​តំបន់​សម្រាក​លំហែ​កាយ​ឯ​ណោះ​វិញ​ តម្លៃ​ហាង​ឆេង​លក់​ផ្ទះ​ បាន​ធ្លាក់​ថ្លៃ​២,៨%​ ធៀប​នឹង​​ការ​កើន​ឡើង​នៃ​ត្រី​មាស​មុន​០,៤%​ ។​ តម្លៃ​អចលន​ទ្រព្យ​លើ​ផ្ទះ​ដែល​ជា​ដី​ឯក​ជន​ ក៏​ធ្លាក់​ថ្លៃ​០,៦%​ ផង​ដែរ​ សម្រាប់​ត្រីមាស​ទី​២​ បន្ទាប់​ពី​ជួប​​​​​​​​​​​ឱន​ភាព​១%​ ក្នុង​ត្រីមាស​មុន​ ។​

គួរ​បញ្ជាក់​ថា​ ការ​ព្យាករ​ខាង​លើ​ ត្រូវ​បាន​ចង​ក្រង​ឡើង​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​តម្លៃ​នៃ​ជំនួញ​អចលន​ទ្រព្យ​នា​អំឡុង​ពេល​៩​សប្តាហ៍​ដំបូង​ក្នុង​ត្រីមាស​នេះ​ ។​ ស្ថិតិ​នឹង​កែប្រែ​ថ្មី​នា​អំឡុង​៤​សប្តាហ៍​ក្រោយ​ នៅ​ពេល​អាជ្ញា​ធរ​ស្តារ​ និង​អភិវឌ្ឍន៍​ទីក្រុង​ (URA) ចេញ​ផ្សាយ​នូវ​ស្ថិតិ​អចលន​ទ្រព្យ​សម្រាប់​ត្រី​មាស​ទី​១​ ឆ្នាំ​២០១៤​ ៕