ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ថវិកា​ជាង​​2​ម៉ឺន​ដុល្លារ​​ដែល​បាន​​មក​ពី​ព្រឹត្តិ​​ការណ៍​​រត់​ពាក់​កណ្តាល​​ម៉ារ៉ាតុង​​អន្តរ​ជាតិ​​អង្គរ​ជូន​​ដល់​អង្គការ​​មនុស្ស​​ធម៌​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ថវិកា​ជាង​២​ម៉ឺន​ដុល្លារ​ដែល​ប្រមូល​បាន​ពី​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរ​ជាតិ​អង្គរនៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀម​រាប​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ​ ត្រូវ​បានប្រគល់​ជូន​ដល់​អង្គការ​មនុស្ស​ធម៌​ក្នុងស្រុក​មួយចំនួន​​នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃទី​១ មេសា​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ ថវិកា​ជាង​២​ម៉ឺន​ដុល្លារ​ដែល​ប្រមូល​បាន​ពី​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរ​ជាតិ​អង្គរនៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀម​រាប​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ​ ត្រូវ​បានប្រគល់​ជូន​ដល់​អង្គការ​មនុស្ស​ធម៌​ក្នុងស្រុក​មួយចំនួន​​នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃទី​១ មេសា​ ។

ពិធី​ប្រគល់​-​ទទួល​ថវិកា​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​គណៈ​កម្មា​ធិការ​​ជាតិ​អូឡាំ​ពិក​កម្ពុជា​ (NOCC) ដោយ​មាន​ការ​ចូល​រួម​ពី​លោក​សែម​ ផល្លា​ មន្ត្រី​រៀបចំ​ព្រឹត្តិ​ការណ៍​ម៉ារ៉ា​តុង​ និង​បណ្តា​អង្គ​ការ​ដែល​មក​ទទួល​យក​ថវិកា​ផង​ដែរ​ ។​ លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​ NOCC បាន​ឱ្យ​ដឹង​ថា​ ថវិកាដែល​ត្រូវ​ផ្តល់​ជូន​​នេះ​មាន​ចំនួន​២៣.៤០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ គឺ​ជា​ថវិកា​បាន​មក​ពី​ព្រឹតិ្ត​ការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ា​តុង​អន្តរ​ជាតិ​នៅខេត្ត​សៀម​រាប​ក្នុង​ឆ្នាំ​២០១៣​ កន្លង​មក​ ។​ ថវិកា​ចំនួន​២៣.៤០០​ដុល្លារ​នេះ​ត្រូវ​ផ្តល់​ជូន​អង្គការ Cambodia Trust ដែល​ធ្វើ​ការ​ភាគ​ច្រើន​ផ្តោត​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​សារ​គ្រាប់​​មីន​ចំនួន​២.៦០០​ដុល្លារ​ ។​

អង្គការ​ Sport for Disabled ផ្នែក​អត្ត​ពលិក​កម្ម​ជន​ពិការ​ចំនួន​២.៤០០​ដុល្លារ​, ​អង្គការ​ Handicap International ចំនួន​២.០០០​ដុល្លារ​ ។ អង្គការ​ Hearts of Gold ដែល​ជា​​ដៃ​គូ​ធំបំផុត​របស់​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្នុង​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​រត់​ម៉ារ៉ាតុង​ចំនួន​៨.៤០០​ដុល្លារ​ ដែល​ថវិកា​ទាំង​អស់​នេះ​អង្គការ​​នេះ​ត្រូវ​យក​ទៅ​បែង​ចែក​បន្ត​ដល់​៤​គម្រោង​ទៀត​រួម​មាន​ កីឡា​ជន​ពិការ​២.៤០០​ដុល្លារ,​ គម្រោង​អភិវឌ្ឍន៍​កីឡា​សម្រាប់​យុវជន​២.០០០​ដុល្លារ​ ជួយ​ដល់​វិទ្យា​ស្ថាន​ជាតិ​អប់រំ​កាយ​ និង​​កីឡា​២.០០០​ដុល្លារ​ និង​ជួយ​ដល់​កុមារ​កំព្រា​២.០០០​ដុល្លារ​ ។​ លោក​វ៉ាត់ ចំរើន​ បន្ត​ថា​ ថវិកា​ដែល​យើង​បាន​ផ្តល់​ជូន​ខាង​លើ​នេះ គឺ​សម្រាប់​អ្នកដែល​បាន​មក​ទទួល​ផ្ទាល់​ ចំណែក​ថវិកា​ដែល​ត្រូវ​ប្រគល់​ជូន​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​មាន​ចំនួន​៨.០០០​ដុល្លារ​រយៈ​ពេល​២​ឆ្នាំ​នោះ​ យើង​នឹង​យក​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដោយ​រង់​​ចាំ​សុំ​ការ​អនុញ្ញាត​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ជា​មុន​សិន ។​

លោក​បញ្ជាក់​ថា​ រាល់​ការ​រៀបចំ​កម្ម​វិធី​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅសៀម​រាប​ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ​ ថវិកា​ដែល​ទទួល​បាន​​នឹង​បន្ត​ប្រគល់​ជូន​ទៅ​អង្គការ​ទាំង​អស់​នេះ​តាម​ធន​ធាន​ចំណូល​ដែល​ទទួលបាន​ជា​រៀង​រាល់​ឆ្នាំ​ ៕​