ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កា​រ​​ប្រកួត​​កីឡា​ហែល​​ទឹក​ជ្រើស​​រើស​ជើង​​ឯក​ថ្នាក់​​ជាតិ​ប្រចាំ​​ឆ្នាំ​​2014

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​​​ហែល​ទឹក​ជ្រើស​រើស​ជើង​ឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ បាន​ចាប់​ផ្តើម​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ មេសា​ នៅ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក។​ សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​មាន​សមា​គម​ និង​ក្លិប​​ចូលរួម​ចំនួន​១៣​ រួម​មាន​ អនុវិទ្យា​ល័យ​ទួល​សង្កែ​, មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា,​ ​ក្លិប​គមនា​គមន៍​,

រាជធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​​​ហែល​ទឹក​ជ្រើស​រើស​ជើង​ឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ បាន​ចាប់​ផ្តើម​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ មេសា​ នៅ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក។​ សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​មាន​សមា​គម​ និង​ក្លិប​​ចូលរួម​ចំនួន​១៣​ រួម​មាន​ អនុវិទ្យា​ល័យ​ទួល​សង្កែ​, មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា,​ ​ក្លិប​គមនា​គមន៍​, ក្លិប​យុវជន​ភូមិ​ឫស្សី​, វិទ្យា​ល័យ​ជម្ពូ​វ័ន,​ អង្គការ​ភាព​ញញឹម​នៃ​កុមារ​, មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត​កណ្តាល, សាលា​អាយ​ខេន​, សាលា​ ALIS, អនុវិទ្យា​ល័យ​ទឹក​ល្អក់​, ​អង្គការ​មិត្ត​សម្លាញ់,​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កំពង់​ចាម​ និង​សមា​គម​កីឡា​ក្រសួងមហា​​ផ្ទៃ។​ សរុប​កីឡាករ-​កីឡាការិនី​ចូលរួម​មាន​ចំនួន​៣០៩​នាក់​ ក្នុង​នោះ​កីឡាការិនី​មាន​ចំនួន​៧៤​នាក់។

​​ការ​ប្រកួត​មាន​២​ក្រប​ខ័ណ្ឌ​ គឺ​ក្រប​ខ័ណ្ឌ​ក-១​ និង​ក្រប​ខ័ណ្ឌ​ក-២​​ លើ​វិញ្ញាសា​ចំនួន​៧​ រួម​មាន​ ហែល​របៀប​សេរី,​​ របៀប​កង្កែប, របៀប​មេ​អំបៅ​, ហែល​៤​ របៀប​ឯកត្ត​ជន, ​ហែល​បណ្តាក់​ដោយ​សេរី,​ ហែល​បណ្តាក់​៤​របៀប​ និង​ហែល​របៀប​ផ្ងារ​ ក្នុង​រយៈ​ចម្ងាយ​៥០​ម៉ែត្រ,១០០​ម៉ែត្រ​, ​​២០០​ម៉ែត្រ​ និង​១០០​ម៉ែត្រ​៤​ដង​ ៕​