ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​អភិ​វឌ្ឍ​ន៍​អាស៊ី​សម្លឹង​ឃើញ​កំណើន​​ GDP របស់​វៀតណាម​ក្នុង​ឆ្នាំ​2014

11 ឆ្នាំ មុន

​បណ្តាញ​ព័ត៌​មាន​​​​បរទេស​ផ្សាយ​ថា​​​ ធនាគារ​​អភិ​វឌ្ឍន៍​អាស៊ី (ADB) បាន​លើក​ឡើង​ថា​ខ្លួន​កំពុង​ធ្វើ​សេច​ក្តី​​ព្រាង​នៃ​កំណើន​ GDP របស់​ប្រទេស​វៀត​ណាម​ដែល​មាន​ការ​​កើន​ឡើង​បន្តិច​បន្តួច​ប្រមាណ​ជា​៥,៦​%​​​​នៅ​ក្នុង​ឆ្នាំ​​​​​​​​​​​​​​​២០១៤​​​ និង​៥,៨%​ក្នុង​ឆ្នាំ​២០១៥​ ។ ADB បាន​បន្ត​ទៀត​ថា​ តួលេខ​នេះ​​​បាន​អនុវត្ត​ទៅតាម​​ភាព​រីក​ចម្រើន​ដែល​កើត​ឡើង​​អាស្រ័យ​ដោយ​ភាព​ខ្សោយ​នៃ​វិស័យ​ធនាគារ​​ក្នុង​ស្រុក​​តាម​រយៈ​

​បណ្តាញ​ព័ត៌​មាន​​​​បរទេស​ផ្សាយ​ថា​​​ ធនាគារ​​អភិ​វឌ្ឍន៍​អាស៊ី (ADB) បាន​លើក​ឡើង​ថា​ខ្លួន​កំពុង​ធ្វើ​សេច​ក្តី​​ព្រាង​នៃ​កំណើន​ GDP របស់​ប្រទេស​វៀត​ណាម​ដែល​មាន​ការ​​កើន​ឡើង​បន្តិច​បន្តួច​ប្រមាណ​ជា​៥,៦​%​​​​នៅ​ក្នុង​ឆ្នាំ​​​​​​​​​​​​​​​២០១៤​​​ និង​៥,៨%​ក្នុង​ឆ្នាំ​២០១៥​ ។ ADB បាន​បន្ត​ទៀត​ថា​ តួលេខ​នេះ​​​បាន​អនុវត្ត​ទៅតាម​​ភាព​រីក​ចម្រើន​ដែល​កើត​ឡើង​​អាស្រ័យ​ដោយ​ភាព​ខ្សោយ​នៃ​វិស័យ​ធនាគារ​​ក្នុង​ស្រុក​​តាម​រយៈ​ការ​ដំណើរ​ការ​ប្រក្រតី​វិញ​នៃ​សេដ្ឋ​កិច្ច​​នៅ​សហ​រដ្ឋ​អាមេរិក​​ និង​តំបន់​អឺរ៉ុប​ ។

ចក្ខុ​វិស័យ​​​​នៃ​​​ការ​​​​អភិ​វឌ្ឍ​អាស៊ាន​​​ក្នុង​ឆ្នាំ​២០១៤​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទីក្រុង​​​ហាណូយ​ មន្ត្រី​របស់ ADB បាន​​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ខាង​លើ​ បង្កើត​ឡើង​នូវកម្រិត​នៃ​សហ​ប្រតិ​បត្តិ​ការ​​​សម្រាប់​​​​​​ភាព​​​​ជា​ដៃ​គូ​រវាង​ឯក​ជន​ និង​រដ្ឋ​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​​ប្រសើរ​​ឡើង​ ជាមួយ​​​នឹង​​​ការ​វិនិយោគ​​ឯក​ជន​នៅ​ក្នុង​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ និង​សេវា​កម្ម​​។ លោក Dominic Mellor អ្នក​​សេដ្ឋ​កិច្ច​របស់​ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី​​ ប្រចាំ​នៅ​វៀត​ណាម​​​ បាន​ថ្លែង​ថា​ បទ​ប្បញ្ញតិ្ត​​នៃ​​ដៃ​គូ​វិនិយោគ​​​ឯក​​ជន​ និង​រដ្ឋ​ថ្មី​​ គឺ​តម្រូវ​ឱ្យ​សង្កត់​ធ្ងន់​​លើ​ភាព​ខ្លាំង​នៃ​ការ​ប្រកួត​ប្រជែង​ដែល​មាន​ន័យ​ថា​ គម្រោង​ផ្សេងៗ​ត្រូវ​តែ​​​​ឱ្យ​រង្វាន់​​លើក​ទឹក​ចិត្ត​​តាម​រយៈ​ការ​​ដេញ​ថ្លៃ​​ដែល​​​​​មាន​​ការ​​ប្រកួត​ប្រជែង​​​ ហើយ​គួរ​តែ​​​អនុ​វត្ត​ទៅតាម​ស្តង់​ដា​អន្តរ​ជាតិ ។ នៅ​​ក្នុង​ចក្ខុ​វិស័យ​​នោះ​ដែរ​ ក៏​បាន​ព្យាករ​ទុក​ថា​​គំរូ​នៃ​កំណើន​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ នឹង​ត្រូវ​បាន​​គ្រប​ដណ្តប់​ដោយ​វិស័យ​ជា​ច្រើន​នៅ​​​​​ក្នុង​​ប្រទេស​​ប្រមាណ​ជា​៥%​​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ៕