ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​កូរ៉េ​ខាង​ត្បូង​កើន​ឡើង​5,2​%​ ក្នុងខែ​មីនា​

11 ឆ្នាំ មុន

បណ្តាញ​ព័ត៌​មាន​របស់​ចិន​ផ្សាយ​ថា​ វិស័យ​នាំ​ចេញ​របស់​កូរ៉េខាង​ត្បូង​ នៅ​ក្នុងខែ​មីនា​កន្លង​មក​បាន​កើន​ឡើង​​ក្នុង​ល្បឿន​លឿន​ជាង​ខែ​កុម្ភៈ​ ដោយ​សារ​​តែ​តម្រូវ​ការ​ខ្ពស់​នៃ​ផលិត​ផល​ដែល​ផលិត​ក្នុងស្រុក ។​ យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​ ឧស្សាហ​កម្ម​ និង​ថាម​ពល​របស់​កូរ៉េ​ខាង​ត្បូង បាន​ឱ្យ​ដឹង​ថា​ ការ​នាំ​ចេញ​ទទួលបាន​ប្រហែល​ជា​ពាក់​​កណ្តាល​នៃ​សេដ្ឋ​កិច្ច​ដែល​ពង្រីកបាន​៥,២%​ ធៀប​នឹង​ឆ្នាំ​មុន​ ស្មើ​

បណ្តាញ​ព័ត៌​មាន​របស់​ចិន​ផ្សាយ​ថា​ វិស័យ​នាំ​ចេញ​របស់​កូរ៉េខាង​ត្បូង​ នៅ​ក្នុងខែ​មីនា​កន្លង​មក​បាន​កើន​ឡើង​​ក្នុង​ល្បឿន​លឿន​ជាង​ខែ​កុម្ភៈ​ ដោយ​សារ​​តែ​តម្រូវ​ការ​ខ្ពស់​នៃ​ផលិត​ផល​ដែល​ផលិត​ក្នុងស្រុក ។​ យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​ ឧស្សាហ​កម្ម​ និង​ថាម​ពល​របស់​កូរ៉េ​ខាង​ត្បូង បាន​ឱ្យ​ដឹង​ថា​ ការ​នាំ​ចេញ​ទទួលបាន​ប្រហែល​ជា​ពាក់​​កណ្តាល​នៃ​សេដ្ឋ​កិច្ច​ដែល​ពង្រីកបាន​៥,២%​ ធៀប​នឹង​ឆ្នាំ​មុន​ ស្មើ​នឹង​ទឹក​ប្រាក់​៤៩,៧៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ខែ​មីនា​ បន្ទាប់​ពី​ការ​កើន​ឡើង​១,៥%​ កាល​ពី​ខែ​កុម្ភៈ ។​ ពី​ដើម​ឆ្នាំ​មក​ទល់​នឹង​បច្ចុប្បន្ន​ ការ​នាំ​ចេញ​បាន​កើន​ឡើង​៣,៦%​ ស្មើ​នឹង​៤៥,៥៧​ពាន់​លាន​ដុល្លារ​ ចំណែក​ផល​លើស​ផ្នែក​ពាណិជ្ជ​កម្ម​៤,១៩​ពាន់​លាន​ដុល្លារ ។​ តុល្យ​ភាព​នៃ​ពាណិជ្ជ​កម្ម​របស់​ប្រទេស​​នេះ​នៅ​តែ​មាន​ឥណ​ទាន​សម្រាប់​រយៈ​ពេល​២៦​ខែ ៕​