ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្តេជ្ញា​ចិត្ត​របស់​ Man Utd ដើម្បី​សង​សឹក​ Bayern បាន​ត្រឹម​តែ​ខក​ចិត្ត​

11 ឆ្នាំ មុន

ការ​ប្តេ​ជ្ញា​ចិត្ត​របស់​បិសាច​ក្រហម​ Man Utd ដើម្បី​សង​សឹក​ទម្លាក់​ក្រុម​ការ​ពារ​ជើង​ឯក​ Bayern អាច​នឹង​បរា​ជ័យ​ម្ត​ង​ទៀត​សម្រាប់​រដូវ​កាល​២០១៣-២០១៤​ ពី​ព្រោះ​ការ​លេង​ក្នុង​ទឹក​ដី​របស់​ខ្លួន​មិន​អាច​មាន​លទ្ធ​ភាព​យក​ឈ្នះ​ Bayern គឺ​លេង​បាន​ត្រឹម​តែ​ស្មើ​ 1-1 ប៉ុណ្ណោះ​ ។លទ្ធ​ផល​ត្រឹម​ស្មើ​ 1-1 ក្នុង​ទឹក​ដី​របស់​ខ្លួន​ជើង​ទី​១​នេះ​ ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​ Man Utd អាច​នឹង​ជាន់​ដាន​ប្រវត្តិ​សាស្ត្រ​

ការ​ប្តេ​ជ្ញា​ចិត្ត​របស់​បិសាច​ក្រហម​ Man Utd ដើម្បី​សង​សឹក​ទម្លាក់​ក្រុម​ការ​ពារ​ជើង​ឯក​ Bayern អាច​នឹង​បរា​ជ័យ​ម្ត​ង​ទៀត​សម្រាប់​រដូវ​កាល​២០១៣-២០១៤​ ពី​ព្រោះ​ការ​លេង​ក្នុង​ទឹក​ដី​របស់​ខ្លួន​មិន​អាច​មាន​លទ្ធ​ភាព​យក​ឈ្នះ​ Bayern គឺ​លេង​បាន​ត្រឹម​តែ​ស្មើ​ 1-1 ប៉ុណ្ណោះ​ ។លទ្ធ​ផល​ត្រឹម​ស្មើ​ 1-1 ក្នុង​ទឹក​ដី​របស់​ខ្លួន​ជើង​ទី​១​នេះ​ ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​ Man Utd អាច​នឹង​ជាន់​ដាន​ប្រវត្តិ​សាស្ត្រ​ជ្រុះ​ចេញ​ពី​ឆេម​ពាន​លីក​ត្រឹម​​វគ្គ​៨​ក្រុម​ក្រោម​ថ្វី​ជើង​របស់​ Bayern ក្នុង​ការ​ប្រកួត​ជើង​ទី​២​ក្នុង​ទឹក​ដី​ អាល្លឺម៉ង់​ នៅ​រាត្រី​ថ្ងៃ​ពុធ​ ទី​៩​ មេសា​ ឆ្នាំ​២០១៤​ ខាង​មុខ​​នេះ​ ។

នៅ​ក្នុង​ការ​ប្រកួត​ ក្រុម​បិសាច​ក្រហម​ Man Utd បាន​បង្ហាញ​ភាព​ខ្សោយ​របស់​ខ្លួន​ដោយ​មិន​មាន​ឱកាស​គ្រប់​គ្រង​បាល់​ទាល់​តែ​សោះ​ គឺ​មានតែ​២៦​​ភាគ​រយ​ ខណៈ​ដែល​ក្រុម​ភ្ញៀវ​ Bayern គ្រប់​គ្រង​លើ​ទី​លាន​ប្រកួត​រហូត​ទៅ​​ដល់​៧៤​ភាគ​រយ​ ។ ការ​គ្រប់​គ្រង​បាល់​បាន​ត្រឹម​តែ​២៦​ភាគ​រយ​ក្នុង​ផ្ទះ​ ត្រូវ​បាន​សហ​ព័ន្ធ​បាល់​ទាត់​យូ​ហ្វា​កំណត់​ត្រា​ជាប់​ជា​​ក្រុម​បាល់​ទាត់​អន់​បំផុត​ក្នុង​ក្រប​ខណ្ឌ​ឆម​ពាន​លីក​សម្រាប់​ឆ្នាំ​២០១៣​-២០១៤​នេះ​ ។

នៅ​ក្នុង​ដំណើរ​ការ​ប្រកួត​​តង់​ទី​១​ ក្រុម​ទាំង​ពីរ​មិន​មាន​ឱកាស​ស៊ុត​បាល់​​បញ្ចូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​៤៥​នាទី​ លទ្ធ​ផល​គឺ​ស្មើ​ 0-0 ។ ទោះ​ជា​យា៉ង​ណា​ក្តី​ ចូល​មក​ដល់​តង់​ទី​២​ ទោះ​បី​ក្រុម​ Man Utd មិន​សូវ​មាន​ឱកាស​គ្រប់​គ្រង​បាល់​ក៏​ពិត​មែន​តែ​ក្រុម​នេះ​បាន​រក​គ្រាប់​បាល់​នាំ​មុខ​ភ្ញៀវ​ Bayern 1-0 ក្នុង​នាទី​៥៨​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​កីឡា​ករ​ Vidic តែ​ការ​នាំ​មុខ​នេះ​មិន​បាន​​ស្ថិត​នៅ​រហូត​ទេ ពោល​គឺ​នៅ​នាទី៦៧​ ក្រុម​Bayern តាម​បាន​ស្មើ​ 1-1ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​កីឡា​ករ​ Schweinstelger ហើយ​បាន​រក្សា​លទ្ធ​ផល​ស្មើ​ 1-1 រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​ ។ចំណែក​ឯ​ការ​ប្រកួត​េឆម​ពាន​លីក​១​គូ​ទៀត​ ក្រុម​ម្ចាស់​ផ្ទះ​ Barcelona លេង​បាន​ត្រឹម​តែ​ស្មើ Atletico 1-1 ដែរ ។ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ មេសា ខាង​មុខ​នេះ​ ៕