រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ ដោយសារតែមានករណីផ្ទុះអាវុធ ពី៤ទៅ ៥គ្រាប់ កាលពីវេលាម៉ោង ៩និង៣០នាទី យប់ ថ្ងៃទី ០១ មេសា ២០១៤ នៅចំណុចក្បែរ ភោជនីដ្ឋាន លី សុជាតិ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញក្មេងស្ទាវ០៣នាក់ បានស្ទាក់ម៉ូតូរបស់មន្រ្តីយោធាដែលកំពុងធ្វើដំណើរឌុបប្រពន្ធ ដោយដណ្តើមកាំភ្លើងពីមន្រ្តីយោធានោះបាន ហើយបានបាញ់ទៅលើពី០៤ ទៅ៥គ្រាប់ ក្នុងបំណងគំរាម មន្រ្តីយោធានោះ បន្ទាប់មកក្មេងស្ទាវទាំងនោះបាន ក្រវែងកាំភ្លើងចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ហើយនាំគ្នារត់គេចខ្លួនអស់ ។
គួរបញ្ជាក់ថា តំបន់នេះគឺមានបញ្ហា អសន្តិសុខកើនឡើងខ្លាំង ដោយសារគេពុំឃើញមានកម្លាំង សមត្ថកិច្ចបានល្បាតដល់ទីតាំងនេះឡើយ ប្រជាជនរស់នៅមានការខ្លាចរអា ដោយសារបញ្ហាអសន្តិសុខ ទាំងនេះ។
ប្រជាពលរដ្ឋបានសំណូមពរ ឱ្យសមត្ថកិច្ច យកចិត្តទុកដាក់ ចំពោះតំបន់ខាងលើនេះផង ព្រោះមានបញ្ហាអសន្តិសុខ កើតឡើងច្រើន ដូចជាករណី ក្មេងស្ទាវ ស្ទាក់ផ្លូវដណ្តើមកាំភ្លើង ពីមន្រ្តីយោធានេះ ជាដើម ។
ចែករំលែកព័តមាននេះ