ប្រាសាទ​តា​នៃ ខូចខាត តែ​ពុំ​ធ្លាប់​បាន​ជួសជុល


ខេត្តសៀមរាប​ ៖ ​ប្រាសាទ​តា​នៃ បាន​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា ។ ឆ្លងកាត់​អាយុកាល និង​ឥទ្ធិពល​នៃ​អាកាសធាតុ​រាប់រយ​ឆ្នាំ បាន​ធ្វើ​ឱ្យ​សំណង់​ខ្លះ​នៃ​ប្រាសាទ​រង​នូវ​ការ​ខូចខាត និង​ដួល​រលំ​ជា​ច្រើន​កន្លែង ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០១៩ ផ្សាយ​ថា ប្រាសាទ​តា​នៃ ស្ថិត​ក្នុង​ព្រៃ ពុំ​សូវ​មាន​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ទេ ហើយ​ក៏​ពុំ​ធ្លាប់​ជួសជុល​ពី​មុន​មក​ដែរ ដោយ​គ្រាន់តែ​មានការ​ទល់​ទ្រ​នៅ​ផ្នែក​ខ្លះ​តែ​ប៉ុណ្ណោះ ។

នា​ពេល​បច្ចុប្បន្ន អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ដើម្បី​អភិរក្ស​ស្នាដៃ​ដូនតា​មួយ​នេះ​ឱ្យ​បាន​រួច​ចាក​ផុត​ភាព​ខ្ទេចខ្ទាំ ដើម្បី​ទុកជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ និង​សិក្សា​ស្រាវជ្រាវ​បន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ