ខេត្តសៀមរាប ៖ ទាក់ទិនទៅនឹងបទល្មើសដឹកជញ្ជូនឈើគ្រញូង ដែលប្រព្រឹត្តឡើងដោយមន្រ្តីកងយោធពលខេមរភូមិន្ទនោះ នាយកតំបន់ការពារទេសភាពឧទ្យានអង្គរនៃក្រសួងបរិស្ថាន លោកហុង តារាវុធ បានថ្លែងប្រាប់កាលពីរសៀលថ្ងៃទី១ មេសា នេះថា ជនសង្ស័យចំនួន៤នាក់ ក្នុងចំណោម៥នាក់ ដែលមានឯកសណ្ឋានយោធា ត្រូវបានចាប់ខ្លួនជាមួយ និងកំណាត់ឈើគ្រញូងប្រមាណ៣០០ដុំ បង្កប់នៅក្រោមបាតរថយន្តទំនើបមួយគ្រឿង ដែលមានបំពាក់ស៊ីរ៉ែន និងស្លាកលេខកងខេមរភូមិន្ទ។
ប្រតិបត្តិការចាប់ខ្លួនមន្រ្តីយោធាទាំង៤នាក់នោះ ធ្វើឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ មេសា ២០១៤ ស្ថិតនៅចំណុចផ្លូវកូម៉ៃ (ផ្លូវទៅអង្គរ) ក្នុងភូមិទស្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ក្រោមការដឹកនាំដោយលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងកម្លំាងប្រតិបត្តិការដោយមន្រ្តីបរិស្ថានតំបន់ការពារទេសភាពឧទ្យាន អង្គរ រូមទាំងកម្លាំងនគរបាលក្រុងផងដែរ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួននោះ ១-ឈ្មោះតិល វិសុទ្ធ អាយុ៣៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ២-ឈ្មោះសៅ វ៉ាន់ អាយុ២៩ឆ្នាំ រស់នៅភូមិព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៣-ឈ្មោះនី វណ្ណថន អាយុ ២៨ឆ្នាំ រស់នៅភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប និង៤-ឈ្មោះហេង ធី អាយុ២៧ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិពោចិនតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ