ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆេះ​ព្រៃ​៣កន្លែង​ក្នុង​តំបន់​រមណីយ​ដ្ឋាន​ទឹក​ឈូ​

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​​ព្រៃចំនួន​៣​កន្លែង​​​ក្នុង​តំបន់​រម​ណីយ​ដ្ឋាន​ទឹក​ឈូ​ ស្ថិត​ក្នុង​ភូមិ​ស្នំ​ប្រាំ​ពីរ ឃុំ​ម៉ាក់​ប្រាង​ជិត​វត្ត​គិរី​ទឹក​ជប់​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះដោយ​មិន​ដឹង​មូល​ហេតុ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី ១ មេសា ២០១៤ ។

ក្នុង​ហេតុ​ការណ៍​អគ្គិ​ភ័យ​នេះ​គេ​សង្កេត​ឃើញ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​ស្នង​ការ​ដ្ឋាននគរ​បាល​ខេត្ត​ចំនួន​២​គ្រឿង​ចេញ​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់​ ដែល​រហូត​មក​ដល់​ម៉ោង​៤ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១ មេសា នេះ​អគ្គិ​ភ័យមិន​ទាន់​រលត់​ទាំង​ស្រុង​នៅ​ឡើយ​ទេ​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព