ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពលួចបូមសាំងចេញពីរថយន្តធុនធំរបស់ក្រុមហ៊ុនដឹកជញ្ជូនសេង ហុងហេង កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣១ មីនា ២០១៤ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះស៊ីម ទុំ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកបរ និងស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ ។
ប្រភពបន្តថា សមត្ថកិច្ចឆែកឆេរក្នុងខ្លួនជនសង្ស័យឃើញមានថ្នាំញៀនពណ៌ផ្កាឈូកចំនួន២គ្រាប់កន្លះ ទុកសម្រាប់ប្រើប្រាស់។
ជនសង្ស័យបានសារភាពថា ខ្លួនគេធ្លាប់ធ្វើសកម្មភាពលួចប្រេងសាំងនេះចំនួន២ដងរួចមកហើយ ដោយក្នុងម្តងគេលួចបូមយកបានចំនួន៣ប៊ីដុង ស្មើ៩៦លីត្រ។ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ