ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ការិយាល័យ​​ព្រហ្ម​ទណ្ឌកម្រិត​​ធ្ងន់​​រាជធានី​​ បង្ហាញ​​មុខ​​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​​ញៀន​​៣នាក់​​

11 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ បន្ទាប់ពី​​​ស្រាវជ្រាវ​​ឃាត់ខ្លួន​បុរស​​ម្នាក់ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​គ្លីនិកសម្ភពមនោរម្យ​ ក្នុងសង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ កាល​ពី​ថ្ងៃទី​​៣១ មីនា ពាក់ព័ន្ធ​​នឹង​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ និង​មាន​ការ​ផ្ទុះ​អាវុធដាក់គ្នា​ជា​ច្រើន​គ្រាប់​នៅ​ក្បែរ​ក្រសួង​ព័ត៌មាននោះ​​ នៅ​ថ្ងៃ​​ដដែល​​សមត្ថកិច្ច​​ឃាត់​​ខ្លួន​បាន​បក្សពួក​​៣​នាក់​ទៀត និង​​ដកហូត​​បាន​​វត្ថុតាងកាំភ្លើង​ខ្លី​​២​ដើម​​​ គ្រឿង​​ញៀន​មួយចំនួន​ធំ និង​​ម៉ូតូ​​៣​គ្រឿង​​​​​​ ។

បើតាមសេចក្តី​រាយការ​ណ៍​​បាន​ឱ្យដឹងថា នៅ​​វេលា​​រសៀល​​ថ្ងៃទី​០១ មេសា នគរបាល​ការិយាល័យ​​ព្រហ្ម​ទណ្ឌកម្រិត​​ធ្ងន់​​រាជធានី​​ បាន​ធ្វើការ​​បង្ហាញ​មុខ​​ជា​សាធារណៈ ដោយ​​ជន​​សង្ស័យ​ទី​១​​ឈ្មោះ ភន មួយ​​ ភេទស្រី​​ អាយុ​​៥២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​វាល​វង់ ខណ្ឌ៧មករា មាន​ស្រុក​កំណើត នៅ​ឯស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ,ទី​​២​​ឈ្មោះ ថុល រិទ្ធី​យ៉ា ភេទប្រុស អាយុ​២៤​ឆ្នាំ និង​ទី​​៣​ឈ្មោះ ដេត សុ​វិចិត្រា​​ ភេទ​ប្រុស អាយុ​​២៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ជ័យ​ជម្នះ​ ខណ្ឌដូន​ពេញ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព