រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លីអូបៀរ (LEO-Cup) លើកទី៣ សម្រាប់មណ្ឌលភ្នំពេញ ប្រចាំឆ្នាំ២០១៤ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៣១ មីនា នៅទីលានកីឡា Beeline Arena ជ្រោយចង្វានោះទទួលបានលទ្ធផលដូចខាងក្រោម ។ ពូលA ក្រុមសមាគមកីឡាបាល់ទះខេត្តកណ្តាល លេងចាញ់ក្រុមសមាគមនិស្សិត ០ទល់៣សិត ក្នុងពិន្ទុ២៦ទល់២៨, ២០ទល់២៥ និង១៩ទល់២៥ ។
ពូលB ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង លេងឈ្នះក្រុមវិទ្យាល័យឫស្សីកែវ ៣សិតទល់០ ក្នុងពិន្ទុ២៥ទល់៧, ២៥ទល់២៣ និង២៥ទល់១៥ ។ ពូលC ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់វាលស្បូវ លេងឈ្នះក្រុមវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ៣សិតទល់០ ក្នុងពិន្ទុ២៥ទល់២២, ២៥ទល់២៣ និង២៥ទល់២២។ ពូលD ក្រុមបាល់ទះ LP ប្រកួតឈ្នះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ ៣សិតទល់២សិត ក្នុងពិន្ទុ២២ទល់២៥, ១៨ទល់២៥, ២៥ទល់១៥, ២៧ទល់២៥ និង១៦ទល់១៤ ។
ចំពោះក្រុមដែលត្រូវជួបប្រកួតនៅថ្ងៃទី១ មេសា គឺ ៖
ពូលA ក្រុមកងអន្តរាគមន៍២១០ ប្រកួតជាមួយក្រុមសមាគមបាល់ទះខេត្តកណ្តាល។
ពូលB ក្រុមអង្គការភាពញញឹមនៃកុមារ ប្រកួតជាមួយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។
ពូលC ក្រុមកីឡាបាល់ទះវិហារសួគ៌ ប្រកួតជាមួយក្រុមកីឡាបាល់ទះ LP និង
ពូលD ក្រុមវិទ្យាល័យជា ស៊ីម ជ្រោយចង្វា ប្រកួតជាមួយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់វាលស្បូវ ។
សូមរង់ចាំតាមដានទាំងអស់គ្នា តើក្រុមណាខ្លះមានសំណាងបានឡើងទៅប្រកួតនៅវគ្គបន្តទៀត ៕
ចែករំលែកព័តមាននេះ