ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ​សុផានិត​​ ជួប​ជន ​សាវុធ​ ចំណែក​​អាន មុន្នី​ ​ជួប​ខុន​​ សីហា​ នៅ​​សង្វៀន​​ស្តាត​​ចាស់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ភ្នំពេញ​ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម​ បាន​ប្តូរ​ទីតាំង​មក​ប្រកួត​នៅ​លើ​​រេញស្តាត​ចាស់​ នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣ មេសា​ខាង​មុខនេះ ។​ កែវ​ សុផានិត​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្ត​បាត់​ដំបង​ ជួប​ជាមួយ​ជន សាវុធ​ មក​ពី​ក្លិប​​ពោធិ​ជ័យ​កីឡា​ ចំណែក​អាន មុន្នី​ មក​ពី​ក្លិប​យុវជន​កម្ពុជា​​ ខណ្ឌ​មាន​ជ័យ​ ជួប​ជា​មួយ​ ខុន សីហា​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ។​

កែវ សុផា​និត​ មក​ដល់​ពេល​នេះ​ប្រកួត​បាន​៣​លើក​រួច​មក​ហើយ​ ក្នុង​នោះ​ឈ្នះ​១​ ចាញ់​២ ។​ ការ​មក​ប៉ះ​ ជន សាវុធ​ លើក​នេះ​​មិន​ទាន់​ដឹង​ថា គេ​អាច​ទៅ​រួច ឬ​យ៉ាង​ណា​នោះ​ឡើយ​ ។​ រី​ឯ​ ជន​ សាវុធ​ វិញ​ប្រកួត​បាន​៣​លើក​ដូច​គ្នា​ ឈ្នះ​២ ចាញ់​១​ បើ​ប្រសិន​ជា​លើក​នេះ​ឈ្នះ​គេ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើងទៅ​ប្រកួត​​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាបន្ត​ទៀត​ ឯ​ ​កែវ សុផានិត​ វិញ​ បើ​ឈ្នះ​​ជា​ការល​្អ​ បុ៉ន្តែ​បើ​ចាញ់​ទំនង​ជាអស់​ផ្លូវ​​អ៊ុត​ហើយ​ ។ សម្រាប់​​អ្នក​និយម​​តាម​ដាន​ការប្រកួត​ភាគ​ច្រើន​​គេ​មាន​ជំនឿ​ចិត្ត​​លើ ជន សាវុធ​ ច្រើន​ជាង​ដោយសារ​​ ជន សាវុធ​ មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ល្អ​ជាង​ ពោល​គឺ​ទាំង​ផ្លែ​កែង​ និង​ជង្គង់​ គេ​អាច​វាយ​ចេញ​បាន​រហ័ស និង​ចំ​គោល​ដៅ​បាន​ល្អ​ទៀត​ផង ។​

អាន​ មុន្នី​ និងខុន​ សីហា​ ក៏​ប្រកួតបាន​៣​លើក​ដូចគ្នា​ តែ​លទ្ធ​ផល​មិ​នដូចគ្នា​ទេ ដោយ​អាន មុន្នី​ ឈ្នះ​១ ចាញ់​២​ ឯ​ ខុន​ សីហា​ ឈ្នះ​២​ ចាញ់​១​ ។ រវាង​គូ​នេះ​ បើ​និយាយ​ពី​​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ គឺ​មិន​លើស​ខ្វះ​គ្នា​បុ៉ន្មាន​ឡើយ​ គ្រាន់​តែ​ខុន សីហា​ មាន​ចិត្ត​សឿង​ជាង​បុ៉ណ្ណោះ​ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​មើល​ភាគ​ច្រើន​មាន​ជំនឿ​ចិត្ត​លើ ខុន សីហា​ ថា​នឹង​ឈ្នះ​ការប្រកួត​លើក​នេះ​ ៕​