ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​គុន​ខ្មែរ​៦​នាក់​ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ ឈ្នះ​៣ ចាញ់​២ ស្មើ​១

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​កីឡាករប្រដាល់​គុន​ខ្មែរ​របស់​សមាគម​កីឡាប្រដាល់ក្រសួងមហាផ្ទៃ ដែល​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេសឡាវ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​អ៊ា​នសុ​ភ័ក្ត្រ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បញ្ចប់​បេសកកម្ម​ហើយ​ជា​លទ្ធផល​ឈ្នះ​៣​នាក់ ចាញ់​២​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​កីឡាករប្រដាល់​គុន​ខ្មែរ​របស់​សមាគម​កីឡាប្រដាល់ក្រសួងមហាផ្ទៃ ដែល​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេសឡាវ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​អ៊ា​នសុ​ភ័ក្ត្រ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បញ្ចប់​បេសកកម្ម​ហើយ​ជា​លទ្ធផល​ឈ្នះ​៣​នាក់ ចាញ់​២​នាក់ និង​ស្មើ​១​នាក់​។

លោក​វរសេនីយ៍ឯក​ស្រឺ ស្រេង ហៅ​សំណព្វ​ដែល​បាន​រួម​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​នេះ​ដែរ​បានឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​ក្បាច់គុន​បូរាណ​ខ្មែរ​នៅ​ប្រទេស​ឡាវ​លើក​នេះ​កីឡាករ​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ទោះបី​លទ្ធផល​មាន​ឈ្នះ​និង​ចាញ់​ក៏​ដោយ​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ខ្លាំង គឺ​អ្នក​ឈ្នះ​ទាំង​៣​នាក់​សុទ្ធតែ​បាន​ផ្ដួល​គូប្រកួត​ឱ្យ​ចាញ់​ដោយ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​១​ដូច​គ្នា​។

ជាក់ស្ដែង កីឡាករគឿ​ន វ​ឌ្ឍ​នា ផ្ដួល​កីឡាករ​ឡាវ​Punya​ឱ្យ​សន្លប់​ទឹក​ទី​១, កីឡាក​រវិ​ទ្ធី វ៉ា​រ៉ា​និ​ត ផ្ដួល​កីឡាករ​ឡាវ​Phet Champhon​ឱ្យ​សន្លប់​ទឹក​ទី​១ និង​កីឡាករ​ផៃ ឧត្តម ផ្ដួល​កីឡាករ​ឡាវ​Sean Xaiv​ឱ្យ​ចាញ់​សន្លប់​ទឹក​ទី​១​ដូច​គ្នា​។ ក្រៅពី​នេះ កីឡាករ​យឿ​ន សា​រុន បាន​ត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​ឡាវ
Inxelake, កីឡាករ​រស់ លី​ហេង ចាញ់​ពិន្ទុ​កីឡាករ​ឡាវ Phet Donmuang និង​កីឡាករ​រឿង ឌី​ណា ចាញ់​ពិន្ទុ​កីឡាករ​ឡាវ​Kumpan​។

លោក​វរសេនីយ៍ឯក​ស្រឺ ស្រេង បានឱ្យ​ដឹងទៀត​ថា ក្នុង​ជំនួប​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កីឡាករ​ឡាវ​លើក​នេះ​គឺ​ធ្វើ​នៅ​ខេត្ត​ប៉ាក​សេ​នៃ​ប្រទេស​ឡាវ ។ បេសកកម្ម​នេះ​ជា​ការ​រួមចំណែក​មួយ​របស់​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​ក្នុង​ការ​ផ្សព្វផ្សាយ​វិស័យ​កីឡាប្រដាល់គុន​ខ្មែរ​ទៅ​លើ​ឆាក​អន្តរជាតិ​ឱ្យ​កាន់តែ​ទទួល​បាន​ចំណាប់អារម្មណ៍ និង​គាំទ្រ​ខ្លាំង​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ