ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ដ្រី​អូស្រ្ដាលី​ប្រកាស​បន្ដ​រុក​រក​យន្ដហោះ​MH370ដែល​បាត់​លុះ​ទី​អវសាន​

11 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ដ្រីអូស្រ្ដាលី​លោក​ ថូនី​ អេបបុត​ បាន​ប្រកាសកាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ កន្លង​មក​ថា​ ការ​ស្វែង​រកយន្ដហោះ​ម៉ាឡេស៊ី​ដឹក​អ្នក​ដំណើរ​ក្នុង​ជើង​ហោះ​ហើរ​ MH370 ដែល​បាត់នោះនឹង​ដំណើរ​ការ​បន្ដ​ទៀតដោយគ្មាន​កំណត់​ពេល​ ដរាប​ណា​បាន​ទទួល​ការ​ឆ្លើយ​តប​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​នៅលើ​យន្ដ​ហោះ​បូអីុញ​ ៧៧៧​ ដែល​បាត់​នោះ​​ ។

នាយក​រដ្ឋ​មន្ដ្រីអូស្រ្ដាលី​លោក​ ថូនី​ អេបបុត​ បាន​ប្រកាសកាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ កន្លង​មក​ថា​ ការ​ស្វែង​រកយន្ដហោះ​ម៉ាឡេស៊ី​ដឹក​អ្នក​ដំណើរ​ក្នុង​ជើង​ហោះ​ហើរ​ MH370 ដែល​បាត់នោះនឹង​ដំណើរ​ការ​បន្ដ​ទៀតដោយគ្មាន​កំណត់​ពេល​ ដរាប​ណា​បាន​ទទួល​ការ​ឆ្លើយ​តប​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​នៅលើ​យន្ដ​ហោះ​បូអីុញ​ ៧៧៧​ ដែល​បាត់​នោះ​​ ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ដ្រី​ក៏​បាន​សម្ដែង​ការ​គាំទ្រ​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ ណាជីប​ រ៉ាសាក់​ នៃ​ប្រទេស​ម៉ាឡេស៊ី​ ដែល​បញ្ជាក់​ថា​ យន្ដ​ហោះ​ខាង​លើ​បាន​​ធ្លាក់ក្នុង​មហា​សមុទ្រ​ឥណ្ឌា​​ ខណៈ​ពេល​ដែល​មេ​ដឹក​នាំ​ម៉ាឡេស៊ី​ក៏​ត្រៀម​ធ្វើ​ដំណើរ​ទៅទស្សន​កិច្ច​នៅអូស្រ្ដាលី​នៅ​ថ្ងៃ​ទី​២​ មេសា​ ដើម្បី​ពិនិត្យ​មើល​ប្រតិបត្ដិ​ការ​រុក​រកយន្ដហោះ​នោះ​ ។

ប្រតិបត្ដិការស្វែង​រក​វត្ថុ​តាង​ពី​ជើង​ហោះ​ហើរ​ MH370 របស់ក្រុមហ៊ុន​អាកាស​ចរណ៍អ៊ែរ​ឡាញ​ (MAS) ដែល​បាន​បាត់ដ៏អាថ៌កំបាំង​តាំង​ពី​ថ្ងៃ​ទី​៨​ មីនា​ ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​បាន​ធ្លាក់​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ គិត​មក​ត្រឹម​ថ្ងៃ​ទី​៣១​ មីនា​ កន្លង​មក​ នៅ​តែ​ទទួលបរាជ័យ​ ទោះ​បី​ជា​មាន​ការ​ប្រទះ​ឃើញ​វត្ថុ​សង្ស័យជា​ច្រើន​អណ្ដែត​ក្នុង​សមុទ្រ​ និង​ចាប់​តាំង​ពី​អូស្រ្ដាលី​ស្រង់​យក​វត្ថុ​ខាង​លើ​មក​ពិនិត្យ​កន្លង​មក​ ឃើញ​ថា​វត្ថុ​ទាំង​នោះ​គ្មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​បំណែក​យន្ដ​ហោះ​ដែល​បាត់​នោះ​ទេ​ ។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​​ លោក​នាយក​រដ្ឋ​មន្ដ្រី​អូស្រ្ដាលី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ ក្រោយ​ពី​បាន​ធ្វើ​ទស្សន​កិច្ច​ និងជួប​សមាជិក​អាកាស​យានិក​នៅ​ឯ​មូល​ដ្ឋាន​ទ័ព​អាកាស​ នៅ​ទី​ក្រុង​ភើត​ ក្នុង​រដ្ឋ​វ៉ែសធើន​ អូស្រ្ដាលី​ ថា​ ការ​ប្រតិ​បត្ដិ​ស្វែង​រក​នឹង​នៅ​ដំណើរ​ការ​បន្ដ​ ដរាប​ណា​បាន​ទទួល​ចម្លើយ​សម្រាប់​ឆ្លើយ​តប​ដល់ក្រុម​គ្រួសារ​របស់​អ្នក​ដំណើរ​ដែល​បាត់​ខ្លួន​ ។​ ក្រុម​គ្រួសារ​អ្នក​ដំណើរ​មាន​ប្រហែល​២ភាគ​៣​ជា​ជន​ជាតិចិន​ បានធ្វើ​ការ​រិះ​គន់​ដល់​ប្រទេស​ម៉ាឡេស៊ី​យ៉ាង​ធ្ងន់ៗ​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​លើការ​ស្វែង​រក​និង​ស៊ើប​អង្កេត​លើ​ការ​បាត់​យន្ដ​ហោះ​នេះ​ ។​

ទាក់​ទិន​នឹង​យន្ដហោះ​នេះ​ លោក​ អេបបុត​ នាយក​រដ្ឋ​មន្ដ្រីអូស្រ្ដាលី​ បាន​ថ្លែង​ថា​ ក្រុម​ជួយ​សង្គ្រោះ​នឹង​នៅ​តែ​បន្ដ​ការ​រុក​រក​យន្ដហោះ​MH370 ​ហើយ​បច្ចុប្បន្ន​មាន​យន្ដហោះ​ចំនួន​១០​គ្រឿង​ និង​នាវា​ចំនួន១០គ្រឿង​ កំពុង​បំពេញ​តួនាទី​ក្នុង​ការ​ស្វែង​រក​នៅ​ក្នុង​សមុទ្រ​ភាគ​និរតី​នៃ​ទី​ក្រុង​ភើត​ ដើ​ម្បី​រក​បំណែក​យន្ដ​ហោះ​ម៉ាឡេស៊ី​ដែល​បាត់​រួម​ជា​មួយ​អ្នក​ដំណើរ​ និង​សហនាវិក​ចំនួន​២៣៩​នាក់​ ដែល​ចេញ​ដំណើរ​ពី​ក្រុង​គូឡា​ឡាំពួរ​ ឆ្ពោះ​ទៅ​ប៉េកាំង​ ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​៨​ មីនា​ កន្លង​ទៅ​ ៕​