ឈើប្រណីតប្រភេទធ្នង់ជាង១០០កំណាត់លាក់ទុកក្នុងចំការស្វាយចន្ទីត្រូវរដ្ឋបាលព្រៃឈើរឹបអូស
ខេត្តរតនគិរី ៖ ឈើប្រណីតប្រភេទធ្នង់ជាង១០០កំណាត់ត្រូវកម្លាំងរដ្ឋបាលព្រៃឈើផ្នែកលំផាត់សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំតឺន ដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីរុករកឃើញលាក់ទុកក្នុងចំការស្វាយចន្ទី ក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ហើយរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣១ មីនា ២០១៤ ។
ចែករំលែកព័តមាននេះ