ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ដែល​កំពុង​ទទួល​ការ​បន្សាប​សារ​ធាតុ​ញៀន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹក​នាំ​ស្ត្រី​នៅ​ខេត្ត​ព្រះ​សីហនុ

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ មេសា ២០១៤ ​​​​គណៈ​ប្រតិ​ភូ​មួយ​ក្រុមដឹក​នាំ​ដោយ​លោក​ជំទាវ​ប្រាក់ ច័ន្ទ​សុខា អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ លោក​ជំទាវ​ជ្រា ពៅ លូ គឹម​ឈន់ អនុ​ប្រធាន​កិត្តិ​យសសមា​គម​នារី​កម្ពុជា​ដើម្បី​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហនុ​ រួម​ជាមួយ​គណៈ​ប្រតិ​ភូ​ជា​ច្រើន​រូប​បាន​​ចុះ​សួរ​សុខ​ទុក្ខ​យុវ​ជន​បន្សាប​សារ​ធាតុ​ញៀន​ចំនួន​២៦​នាក់​ ​នៅ​ក្នុង​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ព្រះ​សីហនុ​។

លោក​វរ​សេនីយ៍​ត្រី​ហ៊ត សីហា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ព្រះ​សីហនុ​បាន​ឡើង​ធ្វើ​របាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ ដោយ​បាន​បញ្ជាក់​ថា មណ្ឌល​បន្សាប​សារធាតុ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០៨​ ក្នុង​ស្ថាន​ភាព​មួយ​ដ៏​លំបាក ហើយ​មណ្ឌល​កែ​ប្រែ​បន្សាប​សារធាតុ​ញៀន​ គឺ​ជា​មណ្ឌល​កូន​ពៅ​គេ​ក្នុង​ចំណោម​មណ្ឌល​បន្សាប​សារធាតុ​ញៀន​ទាំង​៣​កន្លែង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ មណ្ឌល​នេះ​ថ្វី​ដ្បិត​តែ​មាន​ទ្រង់​ទ្រាយ​តូច​ជាង​គេ​យ៉ាង​ណា​ក្តី​ក៏​មណ្ឌល​មួយ​នេះ​បាន​ទទួល​ការ​សរ​សើរ​ពី​ថ្នាក់​ដឹក​នាំ​គ្រប់​គ្រង​សារធាតុ​ញៀន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផង​ដែរ​។

លោក​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ព្រះ​សីហនុ​បាន​បន្ត​ថា មណ្ឌល​បន្សាប​សារធាតុ​ញៀន​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ព្រះ​សីហនុ​ធ្លាប់​ធ្វើ​ការ​បន្សាប​សារធាតុ​ញៀន​ដល់​យុវ​ជន​បាន​ចំនួន​២៦៣​នាក់ និង​បាន​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ចំនួន​២៣៧​នាក់​ បច្ចុប្បន្ន​ស្នាក់​នៅ​ចំនួន​២៦​នាក់​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឱកាស​ចុះ​សួរ​សុខ​ទុក្ខ​ប្អូនៗក្មួយៗ​ដែល​កំពុង​អប់រំ​កែ​ប្រែ​បន្សាប​សារធាតុ​ញៀន​ លោក​ជំទាវ​ប្រាក់ ច័ន្ទ​សុខា អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ និង​គណៈ​ប្រតិ​ភូ​សមា​គម​នារី​ដើម្បី​សន្តិ​ភាព និង​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហនុ​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​ក្មួយៗ​ទាំង​២៦​នាក់​ក្នុង​មណ្ឌល​បន្សាយ​សារធាតុ​ញៀន​ ក្នុង​នោះ​មាន​គ្រឿង​ឧប​ភោគ បរិ​ភោគ​ ក្រមា និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព