ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ររុះ​រើ​សំណង់​រឹ​ង​មាំ​​មួយ​​កន្លែង​​គ្មាន​ដីកា​​ស​ម្រេច​ពីតុលាការ

11 ឆ្នាំ មុន

រាជធា​​ភ្នំ​ពេញ​ ៖ ទីតាំង​សំណង់​រឹង​មាំ​មួយ​កន្លែង​ ស្ថិត​នៅ​​ក្នុង​​ភោ​ជនីយដ្ឋាន​​​​ដាយ​មិន​ផាក​ ​​​​ក្នុង​​​ដី​ឡូតិ៍លេខ​១២​​៤ ​ផ្លូវ​សុធា​​រស​ ​សង្កាត់​ទន្លេបា​​សាក់​ ខ​ណ្ឌចំ​កា​​រម​ន​ ​គ្មាន​​ដីកា​​ សម្រេច​របស់​តុលា​ការ​ ធ្វើឱ្យ​​​​ប៉ះ​ពាល់​ផល​​ប្រយោជន៍​ភាគី​ម្ខា​ង ​ហើយ​ភាគីរ​ងគ្រោះ​បា​ន​ប្តឹង​​​ទៅអាជ្ញាធរស​ង្កាត់​​​ខណ្ឌ មិន​ចុះ​ជួយ​អន្តរាគមន៍ ​ឃាត់​កា​​ររុះ​រើ​ទាំ​ងបំ​ពាន​​​ច្បាប់។

ជុំវិញ​បាតុភា​ពខា​ងលើនេះ​ តំណា​ងម្ចាស់សំ​ណង់ ​ដែលបា​នជួ​លទីតាំងខា​ងលើ​​​បានឱ្យ​​ដឹង​ថា ​កាលពី​ថ្ងៃទី២​៥ មី​​នា ​២០១៣​ ឈ្មោះ ​ឡេង ស៊ាង​លី​ និ​ងឈ្មោះ ​តុង​ គីម​ស្រ៊ុន​ បាន​ឯ​កភា​ពគ្នា​ ជួលដីឡូតិ៍​​លេ​ខ១២​៤ ធ្វើ​អាជីវកម្ម​រួមគ្នា ​ដោយមា​នកិច្ច​សន្យា​ដឹងឮ​​ពីមេ​​ធាវីត្រឹម​ត្រូ​វ ​​។​ ​ប៉ុន្តែ​ចន្លោះពេ​លថ្មីៗ​នេះ ​ឈ្មោះ ​ឡេង ​ស៊ាង​លី​​ បាន​ទៅ​លួច​លុប​កិច្ច​សន្យា​​ជាមួយ​ម្ចាស់​ដី ដោយ​មិនបា​ន​​ទូទាត់ប​ញ្ជី​ស្នា​ម​​នៃ​កិច្ច​សន្យា​​​ធ្វើ​អាជីវ​កម្មរួ​មគ្នា​​ជាមួយ​​ឈ្មោះ​ តុង គីម​ស្រ៊ុន​ ជាហេ​តុធ្វើឱ្យ​​ប៉ះ​ពា​ល់ ​ដល់​ផ​ល​ប្រយោ​ជន៍​ ក្នុង​កិច្ច​សន្យា​ចាស់ ​។

ផ្តើម​​​​ចេញ​ពី​កា​រ​លួច​​រំ​សា​​​​យ​​កិ​ច្ចស​ន្យា​លួច​លាក់ពី​ឈ្មោះ​ ឡេង ​ស៊ាងលី​ ជាមួ​យម្ចាស់​​ដី ទើប​នៅថ្ងៃទី​​​២៩ មី​​នា ​​២០១៤ ​រហូត​ម​ក​​​ដល់​ថ្ងៃទី០១​​ ​​មេសានេះ តំណាង​ម្ចាស់​ដី​​បាន​ទៅរុះ​រើ ​តូប ​និងស​ម្ភារ​​សំណ​ង់​​របស់​ឈ្មោះ​ តុង គឹ​ម​ស្រ៊ុន​ ដោយ​គ្មាន​ការឯកភា​ពពី​​​​ម្ចាស់​សំណ​ង់​ ។ ដោយ​សា​​រ​​​​បាតុភា​ពនេះហើយ​​ ​​ទើប​ម្ចាស់​​សំណង់​បាន​ទៅប្តឹង​​អាជ្ញា​ធរសង្កាត់​ខណ្ឌឱ្យ​​​​ចុះ​​ឃាត់​សកម្ម​ភាពរុះ​រើ​ សំណ​ង់​នៅក្នុងទី​តាំងខា​ងលើ ​រង់​ចាំកា​រដោះ​ស្រា​យគ្នា​​តាម​ផ្លូវ​ច្បាប់ឱ្យ​​ដា​ច់ស្រេ​ចសិន ​។ ប៉ុន្តែ​អ្វីជា​ការក​​ត់​​សម្គាល់ ​​គឺ​អស់​លោក​មន្រ្តីមូ​លដ្ឋាន​ មិនចុះ​អន្តរាគ​មន៍តា​មបណ្តឹង​ភាគីម្ខាង​នោះទេ​​ ។ ប្រការ​​បែបនេះ ​តើអោយ​ប្រជាពល​រដ្ឋដែល​ត្រូវការអ​ន្តរាគមន៍ ​​ការ​ពារ​ផល​ប្រយោជន៍​ឯកជន​ទៅប្តឹង​មន្រ្តី​ថ្នាក់​ណា ​ដើម្បីជួយ​ទប់ស្កាត់ ​រាល់​វិវាទ​ដែលបា​នកើតឡើង ។

យ៉ាងណា​ក៏​ដោយ​​ មន្ត្រី​​អាជ្ញាធរ​​ខណ្ឌ​ចំការ​មន​​បាន​ឱ្យដឹង​ថា នៅ​​រសៀល​ថ្ងៃទី​​០១ មេសា មន្ត្រីសង្កាត់​​ទន្លេ​បាសាក់​​នឹង​ចុះ​ទៅ​​ឃាត់ការ​​រុះ​​រើ​សំណង់​​នេះ រង់​ចាំ​​ការ​ដោះស្រាយ​​តាម​​ច្បាប់ ៕