ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះ​ទៅ​ World Cup 2014 របស់​ក្រុម​ស្ទាំង​ដែក​អាមេ​រិក​

11 ឆ្នាំ មុន

-ចូល​មក​លេង​ World Cup 2014 ៈ ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​តារាង​ជាមួយ​នឹង​ប្រវត្តិ​១០​ប្រកួត​គឺ​ 7-2-1 ។
-ក្តី​សង្ឃឹម​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ ៈ ក្រុម​ស្ទាំង​ដែក​អាមេរិក​ស្ថិត​ក្នុង​ពូល​មរណៈ​ ដែល​ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​ ដូច្នេះ​មិន​សង្ឃឹម​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​ទេ​ ។

-ចំណាត់​ថ្នាក់​ FIFA ៈ លេខ​១៤
-គ្រូ​បង្វឹក ៈ លោក Klinsmann ធ្លាប់​ដឹក​នាំ​ក្រុម​សហ​រដ្ឋ​អាមេ​រិក​ ឈ្នះ​ជើង​ឯក​ Concacaf Gold Cup 2013 លើស​ពី​នេះ​ទៀត​អតី​ត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ​ធ្លាប់​ដឹក​នាំ​ក្រុម​អាល្លឺ​ម៉ង់​ឈ្នះ​ជើង​ឯក​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​១៩៩០​ និង​ជើង​ឯក​យូរ៉ូ​ឆ្នាំ​១៩៩៦​ ។
-វត្ត​មាន​ប្រកួត​បាល់​ទាត់​ពិភព​លោក​ ៈ មាន​ចំនួន​១៧​លើក​
-លទ្ធ​ផល​ល្អ​ ៈ ចំណាត់​ថ្នាក់​លេខ​៣​កាល​ពី​ឆ្នាំ​១៩៣០ ។
-កីឡា​ករ​ឆ្នើម​ៗ​ ៈ កីឡា​ករ​ខ្សែ​ប្រយុទ្ធ​បី​រូប​គឺ​កីឡា​ករ​វ័យ​១៨​ឆ្នាំ​ Julian Green មក​ពី​ក្លិប​ Bayern, កីឡា​ករ​ Eddie Johnson ក្លិប​ D.C United និង​កីឡា​ករ​​ Clint Demspey ក្លិប​ Fulham រួម​ជាមួយ​នឹង​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Donova មក​ពី​ក្លិប​ Galaxy ។
-ប្រព័ន្ធ​លេង​ 4-4-2 អាច​ប្រែ​ប្រួល​
-ចំណុច​ខ្លាំង​ ៈ ខ្សែ​ប្រយុទ្ធ​
-ចំណុច​ខ្សោយ ៈ ខ្សែ​ការ​ពារ​
-ការ​ចាប់​ពូល​ ៈ ក្រុម​ជម្រើស​ជាតិ​អាមេ​រិក​ស្ថិត​ក្នុង​ពូល​ G ដែល​​មាន​ក្រុម​ខ្លាំង​ៗ​ដូច​ជា​ក្រុម​អាល្លឺ​ម៉ង់​ ហ្គា​ណា​ និង​ព័រ​ទុយ​ហ្គាល់​ ។ ប្រកួត​បើក​ឆាក​ដំបូង​ត្រូវ​ជួប​ជាមួយ​ក្រុម​ហ្គា​ណា​ នៅ​ថ្ងៃ​ទី​១៤​ មិថុនា បន្ទាប់​មក​ត្រូវ​ជួប​ជាមួយ​ព័រ​ទុយ​ហ្គាល់​ និង​ចុង​ក្រោយ​គឺ​ប៉ះ​ជាមួយ​អាល្លឺ​  ម៉ង់ ៕