ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួននាយ​ក្រឹម​តាម​ដីកា​រឿង​​គាស់​ផ្ទះ​លួច​ម៉ូតូ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១ មេសា ២០១៤ នេះបាន​ឃាត់​ខ្លួន​យុវ​ជន​ម្នាក់​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ពាក់​ព័ន្ធ​ពី​បទ​គាស់​ផ្ទះ​ប្រជា​ពលរដ្ឋ​លួច​យក​ម៉ូតូ​១​គ្រឿង​។

ជន​សង្ស័យ​ឈ្មោះ​ជឹម សារ៉េត​ ហៅ​នាយ​ក្រឹម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​៣០ ផ្លូវ​បេតុង​(បុរី​សូនី) ភូមិ​ប្ញស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​បាទី ខេត្ត​តា​កែវ​។

ជន​នេះ​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៥៥ត.ព្រ​ ចុះ​ថ្ងៃ​ទី​៣ កុម្ភៈ ២០១៤ ដោយ​លោក​ម៉េង តូនី ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ពាក់ព័ន្ធ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(គាស់​ផ្ទះ​យក​ម៉ូតូ​) ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា​ ២០១៣ នៅ​ផ្ទះ​ជួល​ខាង​លើ​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព