ក្រុមហ៊ុនយក្ស Toyota គ្រោងលក់រថយន្តឱ្យបាន10លានគ្រឿងក្នុងឆ្នាំ2014 ខណៈ Volkswagen ប្រកាសគ្រោងលក់ឱ្យបានច្រើនជាង Toyota នៅឆ្នាំ2018
11 ឆ្នាំ មុន
តាមសេចក្តីថ្លែងការណ៍របស់លោក Akio Toyoda នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ជប៉ុន Toyota នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ក្រុមហ៊ុនមួយនេះនឹងលក់រថយន្តឱ្យបាន១០លានគ្រឿង ក្នុងឆ្នាំ២០១៤នេះដែលឆ្នាំចាស់លក់បានតែ៩,៩៨លានគ្រឿងប៉ុណ្ណោះ ។

លោក Toyoda បានបន្តថា ទាំងនេះគឺជាជំហានដំបូងរបស់ពួកយើងដើម្បីធានាថា យើងនៅតែដើរផ្លូវនៃកំណើនបន្ទាប់ពីការសម្រេចបាននូវអត្រាលក់នៅទូទាំងពិភពលោកចំនួន១០លានគ្រឿងនោះ ។ ម្យា៉ងទៀតយើងបានចាត់ចែងនូវអនុប្រធានប្រតិបត្តិ៦រូបដល់ទីផ្សារក្រៅប្រទេសដោយការបែងចែកពីតំណែងលំដាប់លេខ១និងលេខ២របស់ Toyota ។ ទោះជាយា៉ងណាក៏ដោយ នាយកប្រតិបត្តិរូបនោះពុំមានក្តីរំពឹងពីការលក់ដាច់លឿននៅគ្រប់តំបន់នោះឡើយ ។ តួយា៉ងដូចជានៅក្នុងតំបន់សហរដ្ឋអាមេរិកការលក់របស់ Toyota បានធ្លាក់ចុះ៤%នៅក្នុងខែកុម្ភៈគឺលក់បាន ១៥៩.២៨៤គ្រឿង ប៉ុន្តែ Toyota នៅតែជាអ្នកនាំមុខទីផ្សារ ដដែល ។
សរុបមកកាលពីឆ្នាំ២០១៣ក្រុមហ៊ុនផលិតរថយន្តធំបំផុតនៅលើពិភពលោកមួយនេះ លក់រថយន្តបាន៩,៩៨លានគ្រឿងកើនឡើង២%ធៀបនឹងឆ្នាំ២០១២ ខណៈដែលគូប្រជែងយីហោអាមេរិក GM តាមពីក្រោយយា៉ងប្រកិតលក់បាន៩,៧១លានគ្រឿង និងក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់អឺរ៉ុប Volkswagen លក់បាន៩,៧លានគ្រឿង ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះក្នុងចំណោមមហាយក្សទាំង៣នេះ VW បានប្រកាសក្តែងៗថាខ្លួនគ្រោងលក់ឱ្យបានច្រើនជាង Toyota និង GM ទៅទៀតនៅក្នុងឆ្នាំ២០១៨ ដើម្បីគ្រប់គ្រងតំណែងលំដាប់កំពូលជំនួស Toyota វិញម្តង ៕
ចែករំលែកព័តមាននេះ