ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គ 8 ក្រុមចុងក្រោយជើងទី 1 សម្រាប់រាត្រីថ្ងៃពុធនេះមាន 2 ប្រកួត ។ ស្ដេចដំរីស Real M ប្ដេជ្ញាថាមិនឱ្យស្រមោលអតីតកាលរបស់ Dortmund អន្ទោលតាមប្រាណខ្លួនទៀតឡើយ ខណៈ Paris SG មិនដែលមានប្រវត្ដិឈ្នះក្រុម Chelsea ។
ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គ 8 ក្រុមចុងក្រោយជើងទី 1 សម្រាប់រាត្រីថ្ងៃពុធនេះមាន 2 ប្រកួត ។ ស្ដេចដំរីស Real M ប្ដេជ្ញាថាមិនឱ្យស្រមោលអតីតកាលរបស់ Dortmund អន្ទោលតាមប្រាណខ្លួនទៀតឡើយ ខណៈ Paris SG មិនដែលមានប្រវត្ដិឈ្នះក្រុម Chelsea ។
Real M V Dortmund Real M គឺជាក្រុមកំពូលជើងឯកឆេមពានលីក ។ Real M ធ្លាប់ត្រូវបានក្រុម Dortmund ទម្លាក់ត្រឹមវគ្គ 8 ក្រុម កាលពីឆ្នាំទៅមិញគឺលេងឈ្នះ 2-0 ក្នុងផ្ទះ តែចាញ់ 4-1 នៅផ្ទះ Dortmund ។ Real M ជាប់ជើងឯកយូហ្វាឆេមពានលីក 9 សម័យកាលច្រើនជាងគេបំផុតក្នុងចំណោមបាល់ទាត់លើពិភពលោកគឺ (1956 ,1957 ,1958 ,1959 ,1960 ,1966 ,1998 ,2000 និង 2002) និងរងជើងឯក 3 សម័យកាលគឺឆ្នាំ 1962 ,1964 និង 1981 ។ តើការប្រកួតថ្ងៃនេះ Real M អាចស្រាយគំនុំចាស់ជម្រះបញ្ជីជាមួយសត្រូវចាស់ Dortmund បានឬអត់? ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-0-2 ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Barcelona 4-3 ក្នុងផ្ទះ ចាញ់ Sevilla 2-1 ក្រៅផ្ទះ តែឈ្នះ Vallecano 5-0 ក្នុងផ្ទះ ។ Dortmund ធ្លាប់ជាប់ជើងឯកយូហ្វាឆេមពានលីកម្ដង កាលពីឆ្នាំ1997 ក្រោយពីផ្ដួល Juventus 3-1 និងរងជើងឯកម្ដងក្រោយពីប្រកួតចាញ់បងប្រុសបង្កើត Bayern 2-1 កាលពីឆ្នាំ 2013 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 2-1-2 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Hannover 3-0 ក្រៅផ្ទះ ស្មើ Schalke 0-0 ក្នុងផ្ទះ បន្ទាប់មកលេងឈ្នះ Stuttgart 3-2 ក្រៅផ្ទះ ។
ប្រវត្ដិជួបគ្នា 7 ប្រកួតគឺ៖ 02-03 Real M 2-1 Dortmund 02-03 Dortmund 1-1 Real M 08-09 Dortmund 0-5 Real M 10-12 Dortmund 2-1 Real M 11-12 Real M 2-2 Dortmund 04-13 Dortmund 4-1 Real M 05-13 Real M 2-0 Dortmund
ទស្សនៈ WDW: Real M ឈ្នះ 3-1 PD: Real M ឈ្នះ 3-1 Asianbookie យក Real M Paris SG V Chelsea Paris SG មិនធ្លាប់មានប្រវត្ដិឈ្នះជើងឯកយូហ្វាឆេមពានលីកទេ ហើយបន្ថែមពីនេះទៀត ក្រុម Paris SG មិនធ្លាប់ឈ្នះ Chelsea ទាល់តែសោះ តាមរយៈការជួបគ្នា 3 ប្រកួតកន្លងមកគឺ 0-2-1 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 5-0-0។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ St Etienne 2-0 ក្នុងផ្ទះ ឈ្នះ Lorient 1-0 និងឈ្នះ Nice 1-0 ក្រៅផ្ទះ ។ Chelsea ធ្លាប់ជាប់ជើងឯកឆេមពានលីកម្ដង កាលពីឆ្នាំ 2012 ក្រោយពីយកឈ្នះ Bayern ដោយការទាត់បាល់ប៉េណាល់ទីឈ្នះ 4-3 និងរងជើងឯកម្ដង កាលពីឆ្នាំ 2008 ក្រោយពីលេងចាញ់ Man Utd កាត់សេចក្ដីដោយការស៊ុតបាល់ប៉េណាល់ទី 6-5 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-0-2 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Galatasaray 2-0 ឈ្នះ Arsenal 6-0 ក្នុងផ្ទះ តែចាញ់ Crystal 1-0 ក្រៅផ្ទះ ។
ប្រវត្ដិជួបគ្នា 3 ប្រកួតគឺ៖ 09-04 Paris SG 0-3 Chelsea 11-04 Chelsea 0-0 Paris SG 07-12 Paris SG 1-1 Chelsea
ទស្សនៈ WDW: ស្មើ 1-1 PD: Paris SG ឈ្នះ 1-0 Asianbookie យក Chelsea
ចែករំលែកព័តមាននេះ